ពេជ្រ ថាវរ៉ា ងាក​មក​ពង្រឹង​ ​កេរ្តិ៍​ឈ្មោះ ក្រោយ​បរា​ជ័យ​ស្នេហា​ និ​ង​មុខជំនួញ

 
 

ភ្នំពេញ៖ តារាសម្តែង រាងរៅដំបង ពេជ្រ ថាវរ៉ា ក្រោយពីបរាជ័យផ្ទួនៗគ្នា លើវិថីជីវិត ស្នេហាក្រៅឆាក និងរបរបើកមុខ ជំនួញខាងក្រៅ មកនោះ នាងហាក់បាត់មុខ អស់មួយសន្ទុះធំ ពីការងារសម្តែង ក្នុងអាជីពសិល្បៈ នាអំឡុងឆ្នាំ២០១៤ ស្ទើរតែទាំងស្រុង ខណៈតារា ប្រុស-ស្រី រួមជំនាន់ឯទៀត មានភាពលេចធ្លោ ហក់ឡើងខ្លាំងជាងខ្លួន ។

យ៉ាងណាមិញ បន្ទាប់ពីពពកដ៏ខ្មៅងងឹត បានរសាត់បាត់ទៅ ពន្លឺថ្មីក៏បាន ឈានចូលមកដល់ សម្រាប់ជីវិតតារាសម្តែង សម្បុរស្រអែម ខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ា ឡើងវិញ ជាមួយក្តីសង្ឃឹម ថ្មីទៅថ្ងៃអនាគត ។ ការចាប់ផ្តើម មានពន្លឺ ជាថ្មីម្តងទៀតនេះ គឺក្រោយពេល តារាសម្តែងស្រីរូបនេះ ចាប់ផ្តើមដាក់ខ្លួន ចូលសម្តែងសិល្បៈ ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ និងជាការផ្តើម សាងកេរ្តិ៍ឈ្មោះ ឡើងវិញ ។

ការវិលត្រឡប់ មកចាប់យកអាជីព ជាអ្នកសិល្បៈ តាមរយៈការចូលខ្លួន សម្តែងខ្សែរឿង ឲ្យបណ្តាផលិតកម្ម និង ទូរទស្សន៍ជាថ្មី របស់នាង ត្រូវបានមជ្ឈដ្ឋាន មហាជនខាងក្រៅ គិតថា ពេលនេះជីវិតរបស់ ពេជ្រ ថាវរ៉ា កំពុងតែត្រូវ បានបោះជំហានទៅមុខ ជាមួយនឹងក្តី សង្ឃឹមសាជាថ្មី។ ជាងនេះទៅទៀត វត្តមានរបស់តារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា នឹងអាចធ្វើឲ្យ នាងល្បីដូចមុន ឬខ្លាំងជាងមុនទៀត ក៏ថាបាន ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ពីខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥ តារាសម្តែងស្រី កញ្ញា ពេជ្រ ថាវរ៉ា បានប្រាប់ឲ្យដឹងថា សម្រាប់អាជីព សម្តែងសិល្បៈរបស់នាង បច្ចុប្បន្ននេះ គឺមានការមមាញឹក ច្រើនគួរសម ក្រោយពេល ចូលខ្លួនផ្តើមចាប់ យកអាជីពសិល្បៈ ជាថ្មីឡើងវិញ ។

កញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា «តាំងពីដើមឆ្មាំ ថ្មី២០១៥នេះ គឺមានខាងបណ្តា ផលិតកម្ម និងទូរទស្សន៍ជាច្រើនបាន ទំនាក់ទំនងមកខ្ញុំ ដើម្បីហៅឲ្យ ទៅសម្តែងរឿង និងកាយវិការខារ៉ា អូខេជាដើម។ ក្នុងនោះ ថ្មីៗនេះខ្ញុំក៏ កំពុងត្រៀងខ្លួន ចេញមុខសម្តែង ខ្សែរឿងថ្មីមួយទៀត តែឥឡូវខ្ញុំនេះ កំពុងស្ថិតនៅខេត្តកំពង់ធំ មកថតកម្មវិធី ឱ្យស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៥» ។

ជាមួយគ្នានេះ តារាសម្តែង កញ្ញ ពេជ្រ ថាវរ៉ា ក៏បានសម្តែងក្តីរំពឹងជាថ្មីថា នាងនឹងទទួល បានប្រជាប្រិយភាព និងការ គាំទ្រឡើងវិញ ពីទស្សនិកជន គ្រប់វ័យនៅ ថ្ងៃខាងមុខ។ ពិសេសង្ឃឹមថា ទីផ្សារសិល្បៈក្នុងស្រុករបស់ខ្លួន នឹងអាចឈាន ទៅរកដំណាក់កាល ជោគជ័យ ដូលគ្រាដំបូងឡើងវិញ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម