កាយល់ខុស មួយចំនួន ទាក់ទងទៅនឹង ការទទួលបាន សារឬក៏ Missed Call ពីលេខចម្លែកៗ +375 ឬ +371
ហ្វេសប៊ុក៖ រយៈពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទងទៅនឹង ការទទួលបានសារ ឬក៏ Missed call ពីលេខចម្លែក ដែលមានក្បាលលេខដូចជា +375 ឬក៏ +371 ជាដើមនោះ។
បន្ថែមពីនេះទៀត ក៏មានការអះអាង ជុំវិញករណីមួយនេះ ទៀតថា ប្រសិនណាបើ អ្នកធ្វើការ ហៅទូរស័ព្ទ ទៅកាន់លេខ ទាំងនោះវិញ នោះទឹកប្រាក់ នៅក្នុងទូរស័ព្ទដៃ របស់អ្នកនឹងត្រូវ បានកាត់ភ្លាមៗ ចាប់ពី ១៥ដុល្លារ រហូតដល់ ៣០ដុល្លារ តែម្តង ហើយម្យ៉ាងវិញទៀត លេខទំនាក់ទំនង ក្នុងទូរស័ព្ទ រួមទាំង ទិន្នន័យ គណនេយ្យធនាគារ របស់អ្នក ដែលភ្ជាប់ចូលក្នុង ទូរស័ព្ទនោះ ក៏ត្រូវបាន គេលួចផងដែរ។
តែយ៉ាងណាមិញ ផ្អែកតាមប្រភពព័ត៌មានមួយ បានបង្ហាញឲ្យដឹងថា លេខទូរស័ព្ទដែល មានក្បាលលេខ +375 នោះគឺជា លេខកូដប្រទេស បេឡារុស និង អាហ្វហ្គានីស្ថាន រីឯក្បាលលេខ +371 នោះគឺជា លេខកូដ ប្រទេស ឡេតូនី រីឯការព្រមាន ដែលថាអាច មានការកាត់លុយ និងត្រូវបានក្រុម Hacker លួចយកព័ត៌មាន សំខាន់ៗនានា ដែលមាននៅ ក្នុងទូរស័ព្ទដៃ របស់យើង នោះគឺជារឿង «មិនពិតនោះទេ»។
រូបភាព លេខចម្លែក ដែលជាប់ក្នុង Missed Call
ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅពេលដែល អ្នកធ្វើការ ហៅទូរស័ព្ទ ទៅកាន់លេខ ទាំងនោះវិញ នោះថ្លៃចំណាយ គឺគិតដូចជា ការហៅទូរស័ព្ទ ទៅក្រៅប្រទេស តែប៉ុណ្ណោះ ហើយថ្លៃចំណាយ ទាំងនោះនឹង អាចធ្លាក់ទៅដល់ ដៃជនទុច្ចរិត ដែលបង្កើត នូវលេខទូរស័ព្ទ បោកប្រាសទាំងនោះ។ រីឯការយល់ថា ប្រសិនណាបើអ្នកហៅទូរស័ព្ទ ទៅវិញនឹងត្រូវចំណាយ អស់ចាប់ពី ១៥ដុល្លារ ឡើងនោះ គឺជាការយល់ច្រឡំ ឬក៏បកប្រែខុសប៉ុណ្ណោះ ព្រោះរបាយការណ៍ បរទេសមួយចំនួន បានបង្ហាញថា ការហៅទូរស័ព្ទនោះ នឹងត្រូវគិតថ្លៃ ១៥ រូពី (លុយរបស់ ឥណ្ឌា) ស្មើនឹង ២៦សេន ប៉ុណ្ណោះ។
លើសពីនេះទៀត ចំពោះលេខទំនាក់ទំនង ក្នុងទូរស័ព្ទ ក៏ដូចជា ទិន្នន័យ គណនេយ្យធនាគារ ដែលស្ថិតនៅ ក្នុងទូរស័ព្ទដៃអ្នក ហើយអាចត្រូវ ក្រុម Hacker លួចបាននៅពេល ដែលអ្នកហៅ ទូរស័ព្ទទៅកាន់ លេខទាំងនោះវិញ ក៏មិនមែនជា រឿងពិតផងដែរ ព្រោះថាពួក Hacker ត្រូវចំណាយ ពេលច្រើន និងវិធីជាច្រើន ដើម្បីអាចចូលក្នុង ទូរស័ព្ទរបស់អ្នក ដើម្បីលួចយក ព័ត៌មានសំខាន់នានា មិនមែនគ្រាន់តែ តាមរយៈការហៅទូរស័ព្ទ នេះពួកគេ អាចលួចបាននោះទេ។
ថ្វីបើមាន ការបកស្រាយច្បាស់ បែបនេះយ៉ាងណាក៏ដោយ តែយល់ល្អ នៅពេលណាដែល ប្រិយមិត្តទទួលបាន សារឬក៏ Missed call ពីលេខចម្លែក ទាំងនោះ គួរតែកុំធ្វើការ ហៅទូរស័ព្ទ ត្រឡប់ទៅវិញ ដោយគ្រាន់តែ លុបលេខទាំងនោះចោល គឺជាការស្រេច។
គួរបញ្ជាក់ដែរថា ប្រភពដែលបានបកស្រាយ ឲ្យដឹងនេះ ជាគេហទំព័របរទេសមួយ មានគោលដៅសំខាន់ ក្នុងការបកស្រាយ នៅរាល់ប្រភេទព័ត៌មាន លក្ខណ:បោកប្រាស់ បំផុសបំផុល និងគ្មានមូលដ្ឋានជាក់លាក់ ឬប្រភពច្បាស់លាស់ជាដើម ដែលកន្លងទៅមានរាប់មិនអស់ ដែលតែងតែមានគេ បង្កើត ឬបំប៉ោងព័ត៌មាន នៅលើអ៊ិនធើណេត និងបណ្តាញសង្គម ដើម្បីធ្វើឲ្យមានការភ័យខ្លាច ភាន់ច្រឡំ ឬទាក់ទាញ ការចាប់អារម្មណ៍៕
មិនគួរហៅ ទូរស័ព្ទទៅ រកលេខទូរស័ព្ទ ដែលមានក្បាលលេខ ចម្លែកៗដូចជា +375 ឬក៏ +371 ទាំងនោះទេ
ប្រភព៖ Hoax-Slayer
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!