ពេជ្រ សោភា ក្លាយជាអ្នកនិពន្ធបទ ចម្រៀង ឲ្យតារាល្បី ក្នុងដំបូលតែមួយ
ភ្នំពេញ៖ តារាចម្រៀងស្រីទើបតែការប្ដីថ្មីៗ អ្នកនាង ពេជ្រ សោភា តារាចម្រៀងដុះស្លែ ប្រចាំ ផលិតកម្ម ហង្សមាស ពេលនេះ នាងកំពុង តែឡើងកូដ ជាមួយបទ ចម្រៀង «កាហ្វេ១៥០០រៀល» ដែលជា ស្នាដៃនិពន្ធ ដោយខ្លួនឯង និង បទភ្លេង ត្រូវបាននិពន្ធដោយ លោក ងួន ចាន់ដេវីត ដែលគេ ស្គាល់ថា ជាអ្នករ៉េប ផ្ទាល់របស់ ពេជ្រ សោភា ។
តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានសួរទស្សនិកជនថា បើនាងរៀបការរួច តើទស្សនិក គាំទ្របន្តទៀតទេ? ទស្សនិក ជនជាច្រើន ដែលចូល រួមទស្សនា ការផ្សាយផ្ទាល់ ក្នុងការ ប្រគំតន្ត្រី បាននិយាយថា នៅតែស្រឡាញ់ ដូចមុនមិនផ្លាស់ ប្ដូរ ។ ទីបំផុត អាល់ប៊ុមចម្រៀង ទោល នាងម្នាក់ឯង មានដល់ ទៅ១០បទ បានចេញលក់លើទី ផ្សារ ស្របពេល ផលិត កម្មដទៃក៏ សម្រុកចេញបទ ដើម្បីលក់ ក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុន នេះផងដែរ ។ ពេជ្រ សោភា ហាក់មាន កាលីប ជាងគេ ត្រង់ច្រៀង ខ្លួនឯង និពន្ធខ្លួនឯង ហើយ សុទ្ធសឹងជា ទំនុកមិនចំឡង ពីបរទេស និងសម្បូរ ទៅដោយបទ ចម្រៀងល្បីៗជាច្រើន ។
ក្រៅពីសរសេរបទចម្រៀងខ្លួនឯង មិនអស់ចិត្ត ពេជ្រ សោភា បានបន្តសរសេរជូន កំពូល តារាចម្រៀង ព្រាប សុវត្ថិ បទ «ប៉ាដឹង ប៉ាវៃ» ដែលកំពុងតែធ្វើឲ្យលោក ព្រាប សុវត្ថិ កក្រើកជាថ្មី ក្នុងបទចម្រៀង បែបកំប្លែងៗ ។
រីឯតារាចម្រៀងសំឡេង ស្រុកស្រែ រិន សាវេត ឯណោះវិញ ក៏នាងសរសេរ ជូនមួយបទដែរ គឺ បទ «ចង់ចុច» ដែល ហាក់ទាញ លោក រិន សាវេត ឲ្យបង្ហាញខ្លួន ក្នុងរូបភាពថ្មី មានអ្នក ចម្រៀងរ៉េប អមជាមួយ គឺ លោក ដេវិត ។
តារាចម្រៀង ពេជ្រ សោភា បាននិយាយជាមួយ LookingTODAY ថា នាងមិនមែន ទើបតែចេះ សរសេរ បទចម្រៀង ទេនាងនិពន្ធ បានបទច្រើន មកហើយដូចជាបទ«អូនទៅ បានបើ បងដេញ» និងបទចម្រៀង ពីមុនជាច្រើន មានទាំងអប់រំ ទៀតផង ។ តែសម្រាប់ ស្នាដៃថ្មីនេះ ពេជ្រ សោភា និពន្ធឡើង ដោយមិនចំឡងទំនុក ច្រៀងពីបរទេស ដូចមុនទេ ដោយ សារតែមាន លោក ដេវិត អ្នកនិពន្ធភ្លេង និងអ្នករ៉េប ជួយនិពន្ធភ្លេងឲ្យ ហើយនាងជា អ្នកសរសេរបារ៉ូល ។
រីឯការដឹកនាំសម្ដែងក៏ ពេជ្រ សោភា ជាអ្នករៀបចំគំនិតផងដែរ។ ពេជ្រ សោភា នឹងនៅតែ និពន្ធបទ ចម្រៀងថ្មី បន្តទៀត បើនៅតែ មានសន្ទះ នៃការគាំទ្របទ ចម្រៀងថ្មីៗ របស់នាង ព្រោះ ទស្សនិក ជនបច្ចុប្បន្ន ភាគច្រើន គាំទ្រ បទថ្មីៗជាងបទ ចំឡងពីគេ ។
តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេឃើញថា មិនត្រឹមតែមិនធ្លាក់ចុះប្រជា ប្រិយភាពទេ តែនា ងហាក់កាន់ តែឡើងកូដ ថែមទៀត ព្រោះកាន់តែប្រឹងប្រែងធ្វើការ ទាំងច្រៀង និងនិពន្ធ បូករួមគំនិត នៃការ សម្ដែងបទ ចម្រៀងផ្ទាល់ខ្លួន ។ ពេជ្រ សោភា ហាក់ដើរតាមលំនាំ របស់តារា ចម្រៀងល្បី ពិភពលោក ចូលចិត្ត និពន្ធខ្លួនឯង ព្រោះមានតែ ខ្លួនឯងទេ ដឹងថា ខ្លួន ឯងចូលចិត្ត បែបណា និងចង់បានបែបណា ។ សម្រាប់ការ ច្រៀងបទ មិនចំឡងពីគេនេះ ហាក់ ដើរក្រោយ ឱក សុគន្ធ កញ្ញា និង មាស សុខសោភា ព្រោះពួកគេ បានធ្វើមុន នាងយូរមកហើយ ។ ពេជ្រ សោភា មកក្រោយគេ មិនអន់ជាង គេទេ បើទោះបីជា សំឡេងនាង មិនសូវពីរោះ ដូចតារាចម្រៀងពី រដួងខាងលើ ក៏នាងប្រឹង ប្រែងរកបទចម្រៀង ដែលស៊ី នឹងសំឡេង ខ្លួនឯង នឹងព្យាយាម បង្កើតអ្វី ដែលថ្មីជានិច្ច ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!