featured 1 ស្រីស្អាត សុវណ្ណា ហ្គិច ប្រាប់ថា “ដំបូងៗអៀនណាស់!”
តារាសម្ដែងថ្មីថ្មោង សុវណ្ណា ហ្គិច ដែលទើបហក់ចូលសិល្បៈមិនទាន់បានមួយឆ្នាំផងនោះ បានធ្លោយមាត់ប្រាប់ថា កញ្ញា ជួបរឿងអៀនប្រៀនច្រើនមែនទែន ក្នុងដំណើរប្រឡូកសិល្បៈប៉ុន្មានខែកន្លងមកនេះ។
សុវណ្ណា ហ្គិច ក្នុងថ្ងៃសម្ពោធរឿង “អស់ទាស់ហ្មង ទីតា”
អាការអៀននេះ សុវណ្ណា ហ្គិច ប្រាប់ថាបានកើតមានតាំងការចាប់ផ្តើមដំបូងនៃការសម្ដែងក្នុងឈុតខារ៉ាអូខេម្ល៉េះ ក្នុងនោះសូម្បីតែសម្ដែងក្នុងឈុតធម្មតាៗបណ្ដើរគ្នាជាមួយតួប្រុសទៅញុំាអីក៏អៀនដែរ មិនដល់ឈុតឱបថើបផង។ បញ្ហានេះផ្សំនឹងម្យ៉ាងកញ្ញាចូលសិល្បៈដោយឥតព្រាងទុក្ខផង។ “មិត្តភ័ក្តិខ្ញុំ គេហៅឲ្យទៅសាកល្បងសម្ដែងក៏សាកទៅ…ខ្ញុំស្រឡាញ់ ប៉ុន្តែខ្ញុំអៀនណាស់បង!”។ ហ្គិច បញ្ជាក់។
សុវណ្ណា ហ្គិច ប្រឡូកចូលសិល្បៈអំឡុងចុងឆ្នាំ ២០១៣ កន្លងទៅ។ ដំណើរឈានជើងចូលសិល្បៈទាំងមិនបានព្រាងទុកនេះ កញ្ញា បានចាប់ផ្តើមដំបូងដោយថតខារ៉ាអូខេឲ្យផលិតកម្ម Pleng Record ក្នុងបទមួយចំនួនដូចជាបទ “យំពេលសើច” “ចង់ធ្វើសង្សារម្តងទៀត” និងបទ “ចង់លឺពាក្យស្រឡាញ់ពីគេ” ជាដើម ដែលជាធ្នាក់ទាក់ទាញឲ្យមានគេស្គាល់កញ្ញាកាន់តែច្រើន។
បន្តមកទៀតក្នុងរយៈខ្លីប៉ុណ្ណោះ កញ្ញា ក៏មានឱកាសសម្ដែងភាពយន្តមួយចំនួន ក្នុងនោះមានដូចជារឿង “ព្រះធិនវង្សនាងពៅ” របស់ទូរទស្សន៍បាយ័ន រឿង “វេរាស្នេហ៍ឆ្លងភព” សម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN និងរឿង “ជ្រៅលស់ព្រលឹង” ជាប្រភេទរឿងដុំ រឿងចុងក្រោយនេះ កញ្ញា ជាតួឯកស្រី។ សុវណ្ណា ហ្គិច លើកឡើងថា មកទល់ពេលនេះ កញ្ញា ថមថយការអៀនប្រៀនបន្តិចហើយ។
“ឥឡូវអត់អីទេបង បាត់អៀនច្រើនហើយ…ពីរបីខែមុន ទើបថតឈុតមួយក្នុងបទ “បេះដូង១០០” បទហ្នឹងមានឈុតឱបថើបខ្លះ!(សើច)”។ តារាសម្ដែងវ័យ ២០ឆ្នាំរូបនេះ បន្ថែមថា កញ្ញាអាចសម្របខ្លួនបានខ្លះ បន្ថែមពីលើនោះ កញ្ញាត្រៀមទទួលការងារសិល្បៈផ្សេងៗទៀតដូចជា ការដើរម៉ូដ និងថតស្ប៉តពាណិជ្ជកម្មជាដើម បន្ថែមពីលើការសម្ដែងក្នុងខ្សែរឿង និងចម្រៀងខារ៉ាអូខេនាពេលបច្ចុប្បន្ន៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!