រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ជា​បេះដូង​នៃ​រាជធានី​ ភ្នំពេញ ប្រែ​ក្លាយជា​តំបន់​ អសន្តិសុខ សំបូរ​ទៅ​ ដោយ​ ចោរឆក់ ប្លន់ នឹង​ជា​តំបន់​ សំបូរ​ទៅ​ ដោយ​ស្ត្រី​រក ស៊ី​ផ្លូវភេទ​ ព្រោងព្រៀត​ ទៅ​វិញ

 
 

រាជធានីភ្នំពេញ៖ វត្តភ្នំជារមណីដ្ឋានដ៏ស្រស់បំព្រងនឹងជាបេះដូងនៃរាជធានីភ្នំពេញនៅ ពេលថ្ងៃ ប៉ុន្តែនៅ ពេលយប់ វិញគឺ បានប្រែក្លាយ ទៅជាតំបន់អសន្តិសុខ សំបូរទៅដោយ ចោរឆក់ ប្លន់ ស្ទើររាល់យប់ ជាពិសេស តំបន់នេះ គឺសំបូរទៅ ដោយស្ត្រីរកស៊ី ផ្លូវភេទ ព្រោងព្រៀត ទៅវិញ។ចំណែកអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសលោកមេប៉ុស្តិ៍វត្តភ្នំ នោះហាក់ ដូចជាហី អើ ៗទៅវិញ ។

ជាមួយគ្នានោះអ្នកភូមិតែងតែមានការភិតភ័យជារៀងរាល់យប់ចាប់ពីចន្លោះម៉ោង៩យប់ទៅ នៅតំបន់រង្វង់ មូលវត្តភ្នំ ដែលជារមណីដ្ឋាន និងជាបេះដូងនៃ រាជធានីភ្នំពេញនេះ បានប្រែ ក្លាយជា តំបន់អសន្តិសុខ ដោយពួក ក្រុម ងងឹត បានចេញធ្វើ សកម្មភាពគ្រប់រូបភាព ឆក់ ប្លន់ ជាដើម ។

អ្វីដែលគួរឲ្យគត់សម្គាល់នោះរមណីដ្ឋានប្រវត្តិសាស្ត្រនេះបានប្រែក្លាយទៅជាតំបន់សំបូរទៅដោយស្ត្រី រកស៊ីផ្លូវភេទ នឹងក្រុមក្មេងៗ អន្ធពាលផ្តុំគ្នា សែបគ្រឿងញៀនផងដែរ ។

យ៉ាងណានោះគេសង្កេតឃើញអំពើចោរកម្មប្រភេទឆក់ ល្បួងយកទៅប្លន់ ពួកក្រុមងងឹតតែងតែ យកស្ត្រី រកស៊ី ផ្លូវភេទធ្វើជានុយ ដើម្បី សម្រេច ផែនការណ៍របស់ពួកគេ ។ ជាមួយនោះ អ្នកភូមិបាន សង្កត់ធ្ងន់ៗថា មិនមែនអាជ្ញាធរ មានសមត្ថកិច្ចមិនដឹង នោះទេ ពោលដូចពាក្យ ចាស់លោក ថាដេកលក់ស្រួលដាស់ ប៉ុន្តែបើធ្វើដេកគឺ ពិបាកដាសណាស់ ។

ជាថ្មីម្តងទៀតប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចទៅលោកអភិបាលខណ្ឌដូនពេញមេត្តាជួយ មើលសុខទុក្ខ របស់ ពួកគាត់ផង ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម