ហ៊ីយ៉ាន់ដាយ បើកបុក ហុងដា សេ១២៥ រងរបួសធ្ងន់ ៤នាក់
កណ្តាលៈ ជនរងគ្រោះ៤នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ភ្នំពេញភ្លាមៗបន្ទាប់ពីត្រូវបាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបុក កាលពីវេលាម៉ោង៨ និង ៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិ លេខ៦ ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមប្រភពព័តមានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A1427 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កគ្រោះថ្នាក់បានចុះពីរថយន្ត រត់គេចខ្លួនបាត់។
ចំណែកភាគីរងគ្រោះ ជាម៉ូតូ ម៉ាកហុងដាC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-5199 បើកបរ ដោយឈ្មោះ នៅ រ៉ា វៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានឌុបមនុស្ស៣នាក់ ពីក្រោយ :១-ឈ្មោះនៅ សារី ភេទស្រី អាយុ៣៨ឆ្នាំ ២-ឈ្មោះដង់ ដេវីត ភេទប្រុស អាយុ៨ឆ្នាំ ៤-ឈ្មោះអុល សីហា ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឈើទាភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើត ហេតុគេឃើញ ម៉ូតូរងគ្រោះ ធ្វើដំណើរឆ្លងកាត់ផ្លូវ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបាន រថយន្តខាងលើ បើក ពីត្បូងទៅជើង ហើយបានបុកម៉ូតូដែលឆ្លងកាត់ផ្លូវ ខាងលើ បណ្ដាលអោយ របួសធ្ងន់ដល់អ្នកជិះម៉ូតូ ទាំង៤នាក់តែម្តង។
ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ចំណែក ម៉ូតូនិងរថយន្ត ត្រូវបានយក មករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!