មិនធម្មតា! ប៉ែន ចំរុង អាចប្តូរចរិត ជាមនុស្ស ៣នាក់ ក្នុងពេលតែមួយ

 
 

ភ្នំពេញ៖ តារាសម្តែងប្រុស ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ  លោក ប៉ែន ចំរុង បានចាប់តំណែង ជាតួឯក ម្តងទៀតហើយ ជាមួយនឹងខ្សែ ភាពយន្តថ្មី បែបកំប្លែង គឺ ខ្មោចថតកុន ដែលទើបក្រុងពាលី កាលពីព្រឹកម្សិល មិញនេះ។

តារាសម្តែងប្រុស សម្តីផ្អែមរូបនេះ បាននិយាយថា "ចំពោះរឿង ខ្មោចថតកុននេះ ជារឿងប្លែកមួយ បែបកំប្លែង សើចចុកពោះ តាំងពីដើម រហូតដល់ ចុងបញ្ចប់ នៃរឿង។ ក្នុងនោះដែរ  ខ្ញុំបានដើរតួ ជាមនុស្ស ៣ប្រភេទ គឺមនុស្សចរិក ភេទទី៣  មនុស្សធម្មតា និងមនុស្ស និយាយក្រងួរ ដោយសារតែ ក្នុងសាច់រឿង មានខ្មោច បានចូល ណ្ឋិតក្នុងខ្លួនខ្ញុំ។ បើតាមខ្ញុំគិត ចំពោះខ្សែ ភាពយន្តនេះ វាមិនពិបាកអ្វីនោះទេ ព្រោះថាតួឯកស្រី គឺកញ្ញា ភិនសុដាលីស ដែលភាគច្រើន ពួកយើង តែងសម្តែងជាមួយគ្នា"។

មិនតែប៉ុណ្ណោះ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បាននិយាយដែរថា "ក្នុងឆ្នាំ២០១៥នេះ ផលិតកម្ម មហាហង្ស បានផលិត រឿង ៣ ដូចជា រឿងខ្មោចទឹក ក្រមុំសៅកែ ដែលត្រៀម ចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ  និងចុងក្រោយ គឺរឿងខ្មោច ថតកុននេះឯង។ ចំពោះរឿងខ្មោច ថតកុននេះ ទស្សនិកជន នឹងទទួលបាន នូវចំនីអារម្មណ៍ប្លែក សើចសប្បាយ ជាមួយនឹង តួសម្តែងដ៏មាន ប្រជាប្រិយភាព គឺលោកប៉ែនចំរុង និងតារាសម្តែងៗ ផ្សេងៗទៀត។ ក្នុងនោះដែរ តារាសម្តែង ក្នុងរឿងនេះ ទាំងអស់ គឺបានប្តូរចរិតផ្សេងៗគ្នា ដូចជា តារាខ្លះ ធ្លាប់តែក្លាហានអង់អាច មកធ្វើជា ទន់ភ្លន់ ម្ញិុកម្ញក់ ដែលកាន់តែ ធ្វើឲ្យ សាច់រឿង ទាំងមូល កាន់តែល្អមើល"។ គួរបញ្ជាក់ផងដែរ ម្ចាស់ផលិតកម្មមហាហង្ស រូបនេះ ក៏បាន បង្ហើបប្រាប់ថា ខ្សែភាពយន្តខ្មោចថតកុននេះ បានចំណោយ ដើមទុន ពីចន្លោះ៦ ម៉ឺន ទៅ ៨ម៉ឺន ដុល្លារ ហើយនឹ ងចាក់បញ្ចាំង តាមបណ្តារោងភាព យន្ត ក្នុងខែកក្កដា ឆ្នាំ២០១៥នេះ ផងដែរ"៕




លោក ប៉ែន ចំរុង និង កញ្ញា ភិន សុដាលីស


ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន





តារាប្រុសស្រី ក្នុងខ្សែភាពយន្ត "ខ្មោចថតកុន"


ពិធីក្រុងពាលី ក្នុងខ្សែភាពយន្ត "ខ្មោចទឹក"

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម