នាង អ៊ីត បើក​កកាយ​រឿង​អត់​សូវ​ហ៊ាន​សម្ដែងស្និទ្ធ​ស្នាល​​ជាមួយ ពែកមី

 
 

ជា​រឿយៗ គេ​ឃើញ​តែ​តារា​កំប្លែង​ស្រី​ស្អាត​ក្នុង​ក្រុម​កំប្លែង​នាយ ពែក​មី គឺ​នាង អ៊ីត ចាប់​គូ​សម្ដែង​ជា​គូ​ស្នេហ៍ ឬ​ស្វាមី​ភរិយា​តែ​ជាមួយ​នាយ ក្រូច ជា​បង​ប៉ុណ្ណោះ មិន​ដែល​សូវ​ហ៊ាន​សម្ដែង​បែប​នេះ​ជាមួយ​នាយ ពែក​មី ឡើយ។ តើ​មាន​បញ្ហា​អ្វី នៅ​ពី​ក្រោយ​រឿង​នេះ?

សាមី​ខ្លួន​ខាង​ស្រី នាង អ៊ីត បាន​បក​ស្រាយ​បញ្ហា​នេះ​ជាមួយ Sabay នៅ​រោងភាពយន្ត Cineplex ថ្មី​ៗ​នេះ ក្នុង​ឱកាស​សម្ពោធ​រឿង “អស់​ទាស់​ហ្មង​ទីតា”។ អ៊ីត និយាយ​ថា នាង​ទទួល​ស្គាល់​បញ្ហា​នេះ ថា​ពិត​ជា​ឧស្សាហ៍​សម្ដែង​ជាមួយ​នាយ ក្រូច មែន ប៉ុន្តែ​អត់​មាន​បញ្ហា​មិន​ល្អ​អ្វី​នៅ​ពី​ក្រោយ​រឿង​ដែល​ថា នាង មិន​សូវ​ហ៊ាន​សម្ដែង​ជាមួយ ពែក​មី​ដែរ។

សេន ចិន្តា ហៅ អ៊ីត បញ្ចេញ​ឲ្យ​ដឹង​បន្ថែម​ថា ការ​ចាត់​ចែង​ឲ្យ​អ្នក​ណា​ដើរ​តួ​ជា​គូ​ជាមួយ​អ្នក​ណា គឺ​ជា​ភារកិច្ច​របស់​នាយ ពែក​មី ជា​ប្រធាន​ក្រុម ហើយ​ការ​ចាត់​ចែង​នេះ គឺ​យោង​ទៅ​លើ​សាច់​រឿង និង​ភាព​សម​គ្នា​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ។

“ខ្ញុំ​ឧស្សាហ៍​ចាប់​ដៃ​គូ​ជាមួយ​បង​ក្រូច​សម្ដែង ដោយ​សារ​ថា​យើង​សម្ដែង​សម និង​ទៅ​ស៊ី​ចង្វាក់​គ្នា​ល្អ ឯ​បង​ពែកមី គាត់​លេង​សម​ជាមួយ​ខ្ញុង អីចឹង​ហើយ​គេ​ចេះ​តែ​ដាក់​ឲ្យ​លេង​រៀង​ខ្លួន​គ្នា​អីចឹង​ទៅ ប៉ុន្តែ​ម្ដង​ម្កាល​ខ្ញុំ​លេង​ជាមួយ​គាត់​ដែរ​តើ!”។

អ៊ីត បន្ថែម​ថា នៅ​ក្នុង​កម្មវិធី “រាត្រី​កម្សាន្ត” នាង និង​នាយ ពែក​មី ពិត​ជា​អត់​ដែល​សម្ដែង​ជាមួយ​គ្នា​មែន ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី “សំណើច​តាម​ភូមិ” គឺ​ពួក​នាង បាន​ជួប​សម្ដែង​ជាមួយ​គ្នា​ម្តង​ម្កាល​ដែរ។ ដោយ​ឡែក​រឿង​ថា នាង​កំណាញ់​ខ្លួន​មិន​សម្ដែង​ស្និទ្ធ​ស្នាល​ជាមួយ ពែកមី អាច​ថា​មក​ពី​ស្វាមី​នាង​ប្រចណ្ឌ ដោយ​សារ​តែ​​មេ​ក្រុម​តែង​លេង​ស្និទ្ធ​នោះ ក៏​មិន​មែន​ដែរ។

តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ ប្រាប់​ថា ស្វាមី​របស់​នាង​អត់​មាន​ប្រចណ្ឌ​អី​ទេ ពួក​នាង​ធ្វើ​ការងារ​ប្រកប​ដោយ​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​ការ​សម្ដែង ប្រសិន​បើ​មាន​ការ​តម្រូវ​ឲ្យ​សម្ដែង​ស្និទ្ធស្នាល​នោះ ទោះ​ជាមួយ​អ្នក​ណា​ក៏​ដោយ​ក្នុង​ក្រុម គឺ​នាង អាច​សម្ដែង​បាន​ទាំង​អស់ ។ “រឿង​ខ្លាច…អត់​មាន​ខ្លាច​ទេ​បង ព្រោះ​សិល្បៈ​តែ​ប៉ុណ្ណឹង!”។

អ្នក​នាង សេន ចិន្តា ហៅ អ៊ីត បាន​ប្រឡូក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៩។ កាល​ណោះ អ្នក​នាង និង​នាយ​ក្រូច​ជា​បង បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី “មហា​កំប្លែង” ហើយ​ជា​លទ្ធផល គឺ​បាន​ជាប់​ទាំង​ពីរ​នាក់​បង​ប្អូន។ អ្នក​នាង រៀបការ​រួច​ហើយ តាំង​ពី​មុន​សិល្បៈ​ជាមួយ​ស្វាមី​ឈ្មោះ ឡេង ប៊ុនហម បច្ចុប្បន្ន មាន​កូន​ស្រី​ម្នាក់​អាយុ ១១​ឆ្នាំ។

ក្រៅ​ពី​អាជីព​កំប្លែង អ៊ីត បាន​បើក​ក្រុម​តន្ត្រី​មួយ​ដាក់​ឈ្មោះ “តន្ត្រី​ស្រី​អ៊ីត” នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ស្ពឺ ហើយ​ស្វាមី​របស់​នាង គឺ​ជា​មើល​ការ​ខុស​ត្រូវ​លើ​វង់​តន្ត្រី​នេះ៕


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម