ឮថា ចន ច័ន្ទលក្ខិណា និងប្រុសស្នេហ៍ រស់នៅក្រោម ដំបូលផ្ទះតែមួយ ដូចប្ដីប្រពន្ធ
ភ្នំពេញ៖ ក្រោយពីចំណង ស្នេហាអាថ៌កំបាំង របស់តារាសម្តែង ល្បីឈ្មោះជិត២០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានលាតត្រដាងឡើង ជាសាធារណៈ ដោយសារ តែគូស្នេហ៍ថ្មោងថ្មី របស់នាង បានយករូបភាពផ្អែមល្ហែម របស់ពួកគេ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ហើយនោះ ថ្មីៗនេះ ក៏មានព័ត៌មាន លេចឮទៀតថា ស្នេហារបស់ពួកនាង មិនត្រឹមតែ ជាគូស្នេហ៍ធម្មតាឡើយ ពោលគឺពេលនេះ ពួកគេ ទាក់ទងគ្នា រស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ប្រៀបដូចជា ប្តីប្រពន្ធទៅហើយ ។
បើតាមប្រភពពីអ្នក ធ្លាប់ស្គាល់បុរស អ្នកជំនួញគូសេ្នហ៍ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា បុរសគូស្នេហ៍របស់ ចន ច័ន្ទលក្ខិណា មានឈ្មោះថា ហេង រ័ត្ន ជាអ្នកជំនួញធម្មតាៗ មិនមែនជា អ្នកមុខអ្នកការ មានឋានៈ ធំដុំអ្វីឡើយ ។ បុរសម្នាក់នេះ ជាពោះម៉ាយ មានកូនស្រីម្នាក់ អាយុស្របាលនឹង កូនស្រីរបស់ ចន ច័ន្ទលក្ខិណា ដែរ និងបានរៀននៅ ក្នុងសាលាជាមួយគ្នា ទៀតផង ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ខ្លាំងនោះ គូស្នេហ៍មួយគូនេះ បានផ្តើមស្នេហ៍ជាមួយគ្នា ជាង១ឆ្នាំហើយ ពួកគេ ក៏រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធក្រោម ដំបូលផ្ទះតែមួយ ដើរលេងជាមួយគ្នា ទៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ។
ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងអំឡុងពេល ដែលនាងទាក់ទងគ្នា ជាមួយគូស្នេហ៍ថ្មីនោះ គឺបាននាំគ្នា ដើរលេងកម្សាន្ត សាងអនុស្សាវរីយ៍ជាច្រើន ជាមួយគ្នាទាំងនៅ ក្នុងប្រទេស និងក្រៅប្រទេស ប្រៀបដូច ប្តីប្រពន្ធទៅហើយ គ្រាន់តែមិនទាន់ ចូលរោងការប៉ុណ្ណោះ ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹង ក្នុងន័យដឹងយ៉ាង ច្បាស់ទៀតថា បុរសដែលជាគូស្នេហ៍ របស់តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាមនុស្សដែល មានចរិកឆាប់ ឆេវឆាវ ហើយពេលខឹងនឹង លក្ខិណា ម្ដងៗ បុរសនោះតែង បញ្ចេញកំហឹង រហូតចង់ផ្ទុះ ហឹង្សាទៀតផង ។ លើសពីនេះទៀត បុរសម្នាក់នោះ ត្រូវគេដឹងថា ក៏ជាប្រភេទមនុស្ស ដើរលើស្ពាន ហើយរុះស្ពានចោល ពោលអ្នកដែលធ្លាប់ ស្គាល់រូបគេដំបូង ហើយបានណែនាំ ឲ្យស្គាល់អ្នកផ្សេង គឺបុរសរូបនេះ តែងភ្លេចអ្នកចាស់ចោល និងអុចអាលឲ្យ មនុស្សថ្មីដែលស្គាល់ ស្អប់អ្នកចាស់ នោះទៀតផង។
យ៉ាងណាមិញ ទាក់ទងទៅនឹង ចំណងស្នេហ៍ថ្មី របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង រដ្ឋ ហៅ ឡុង បានធ្វើឲ្យទស្សនិកជន មានចម្ងល់យ៉ាងខ្លាំង ថាហេតុអីបានជា តារាស្រីរូបនេះ សម្រេចចិត្តស្រឡាញ់ និងសាងជីវិតរស់នៅ ជាមួយបុរស អ្នកជំនួញពោះម៉ាយ កូនមួយដូចគ្នា បែបនេះទៅវិញ? គេហទំព័រ LookingTODAY មិនអាចទាក់ទងសុំការបំភ្លឺ ពីនាងបានទេ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្តែនឹងរង់ចាំស្វាគមន៍ ចំពោះការបកស្រាយ របស់នាង នៅពេលក្រោយ ដោយក្ដីរីករាយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!