អ្នកកាសែត «មាតុភូមិ» ម្នាក់ ត្រូវតុលាការ កោះហៅមកបំភ្លឺជុំវិញករណី សរសេរព័ត៌មានមិនពិត
ខេត្តសៀមរាប ៖ អ្នកកាសែតមាតុភូមិម្នាក់ប្រចាំខេត្តសៀមរាប ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្ត សៀមរាប កោះហៅឱ្យចូលខ្លួន មកបំភ្លឺជុំវិញករណី បរិហារកេរ្តិ៍តាម សារព័ត៌មាន បន្ទាប់ពីមានពលរដ្ឋ មួយចំនួន និងអ្នកមានមុខមាត់ម្នាក់ នៅស្រុកក្រឡាញ់ បានប្តឹងពី ការសរសេរព័ត៌មាន មិនពិត ដោយមិនបានសម្ភាសន៍ សាក្សីម្ខាងៗឱ្យបានត្រឹមត្រូវ ។
ប្រភពបានឱ្យដឹងថា បុរសដែលត្រូវតុលាការកោះហៅនេះ ឈ្មោះស៊ឹម ហៀប ភេទប្រុស អាយុ៥៦ឆ្នាំ ជា អ្នកកាសែតមាតុភូមិ ប្រចាំខេត្ត សៀមរាប មានទីលំនៅ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដើមបណ្តឹងឈ្មោះផែន ផៃរ៉េត ជាអ្នកមានមុខមាត់ម្នាក់ នៅស្រុក ក្រឡាញ់ ខេត្តសៀមរាប ព្រមទាំងពលរដ្ឋ មួយចំនួនផងដែរ ។
ការចូលខ្លួនមកបំភ្លឺធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២០ មីនា ២០១៥ ដោយយោងតាមដីកាកោះចុះថ្ងៃទី ០៦ មីនា ២០១៥ ចេញដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានកោះហៅ ឈ្មោះស៊ឹម ហៀប ឱ្យចូលខ្លួនមកបំភ្លឺ។
ជុំវិញករណីខាងលើនេះដែរ ត្រូវបានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី៤ កុម្ភៈ ២០១៤ កន្លងមក ព្រះតេជ គុណព្រះនាម ស៊ីន ឃឺន ជាចៅ អធិការ វត្តពោធិ៍ក្រឡាញ់ ស្រុកក្រឡាញ់ ត្រូវបានជាប់ចោទ ប្រកាន់ថា បានលួចរួមរ័ក ជាមួយស្រី ខារ៉ាអូខេម្នាក់ អាយុ១៨ឆ្នាំ ។ នៅថ្ងៃ នោះ ដែរ ចៅអធិការវត្ត ពោធិ៍ក្រឡាញ់ ក៏ត្រូវបានផ្សឹកទៅជាគ្រហស្ថ ។ ប៉ុន្តែនៅរយៈពេល ៥ថ្ងៃក្រោយមក អតីតចៅអធិការ ស៊ីន ឃឺន ត្រូវគេបំបួស ឡើងវិញ ស្ថិតនៅក្នុងវត្តស្រណាល ស្រុកក្រឡាញ់ ។ ប៉ុន្តែមិនបានគង់ នៅវត្តស្រណាល ស្រុកក្រឡាញ់ទេ គឺលោកបាន និមន្តទៅគង់នៅ វត្តមួយផ្សេងទៀត នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ការបំបួសអតីតចៅអធិការឡើងវិញ ក៏ដោយសារគេស្រាវជ្រាវរកឃើញថា អតីតចៅអធិការពោធិ៍ក្រឡាញ់ មិនបានរួមរ័ក ជាមួយស្រី ខារ៉ាអូខេ ដូចគេចោទប្រកាន់ នោះឡើយព្រោះថា មានមនុស្សមួយ ក្រុមនៅស្រុកក្រឡាញ់ ចង់កំចាត់ចៅ អធិការចេញពីវត្ត ដោយដាក់ ចៅ អធិការថ្មី ព្រះនាម ណំ ណាំង ដែលនិមន្តពីវត្តតាប៉ុន នៅស្រុកក្រឡាញ់នោះដែរ ឱ្យមកដឹកនាំ វត្តពោធិ៍ក្រឡាញ់ ។ ក្នុងដំណាក់កាល នោះ ដែរ ស្រីខារ៉ាអូខេខាងលើ ក៏បានគេស្រាវជ្រាវ ហើយនាងឆ្លើយថា មិនបានរួមរ័ក ជាមួយអតីតសង្ឃនោះទេ គឺមានមនុស្ស មួយក្រុមបង្ខំនាង ឱ្យផ្តិតមេដៃ ទទួលកំហុសថា បានរួមរ័ក ។
តែក្រោយមក ស្ត្រីខារ៉ាអូខេនោះក៏បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បាត់ទៅ ។ លេចចេញនៅ ដំណើររឿងបែបនេះ នៅថ្ងៃទី១៦ មករា ២០១៥ លោក ស៊ឹម ហៀប អ្នកកាសែតមាតុភូមិ ប្រចាំខេត្ត សៀមរាប បានសរសេរអត្ថបទ មួយចេញក្របមុខ មានចំណងជើងថា «ទមិឡ ឥតសាសនា មួយក្រុម កម្ចាត់ព្រះសង្ឃចេញ ពីវត្តពោធិ៍ក្រឡាញ់ មិនខ្លាចចុះនរក» ។ អត្ថបទនេះហើយ ដែលឈ្មោះ ផែន ផៃរ៉េត ប្តឹងមក តុលាការ ហើយតុលាការ ក៏បានធ្វើការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ តាមសារព័ត៌មាន ដែលប្រព្រឹត្ត ឡើងនៅថ្ងៃទី ១៦ មករា ២០១៥ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!