ជនអនាថា និងពិការជើង ម្នាក់ដេក ស្លាប់ ក្នុងបរិវេណ ផ្សារចាស់ ដោយមិនដឹង មូលហេតុ

 
 

ភ្នំពេញៈ ជនអនាថា និងពិការជើងម្ខាងផងដែរនោះ បានដេកស្លាប់នៅ ក្នុងរិវេណផ្សារចាស់ ដោយមិនទាន់ ដឹងពីមូលហេតុ ដែលបណ្តាលឲ្យ ស្លាប់នោះទេ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅក្នុងរិវេណ ផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ប្រភពពីមន្ត្រីសមត្ថកិច្ច បានរាយការណ៍ឲ្យដឹងថា ជនអនាថាខាងលើគឺ ជាអ្នកសុំទាន ដោយពិការ ជើងម្ខាង ហើយមិនទាន់ ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ។ កម្លាំង សមត្ថកិច្ច កំពុងសុំ កិច្ចអន្តរាគម ពីមន្ត្រីគ្រប់ គ្រងផ្សារដើម្បី យកសពរបស់ ជនរងគ្រោះ ចេញពីក្នុងផ្សារ។

បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ ទៅលើជនរងគ្រោះ ដើម្បីកំណត់ មូលហេតុ នៃការស្លាប់ ខាងលើនេះ៕  



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម