ពេជ្រ សោភា ត្អូញត្អែរសម្រក់ ទឹកភ្នែក ព្រោះតែ នឹកឪពុក (Video Inside)
ភ្នំពេញ៖ បើទោះបីជាពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានរៀបការ មានស្វាមី រួចហើយ ក៏ដោយ តែនាងហាក់នៅតែមាន ភាពកណ្តោច កណ្តែង ខ្វះភាព កក់ក្តៅដដែល ព្រោះថាឪពុក ជាទីស្រឡាញ់ របស់នាង បានលាចាកលោក ទៅចោល នាងគ្មានថ្ងៃត្រឡប់ ហើយក៏គ្មាន ក្តីស្រលាញ់ របស់បុរសណា មក ជំនួសឪពុក នាងបានដែរ ។
តាមរយៈឃ្លីបសម្លេងមួយ ដែលមានរយៈពេលជាង១នាទី តារាចម្រៀងថ្គាមខ្លា អ្នក នាង ពេជ្រ សោភា បង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនង សង្គម Facebook បានបង្ហាញ សំឡេង ថ្ងួចថ្ងូរ ត្អូញត្អែរ សម្រក់ទឹកភ្នែក និយាយ ក្តែងៗថា «ពិភព លោកនេះ ត្រជាក់ ណាស់ពុកអើយ បើមាន ពុកប្រហែល កូនមិន ត្រជាក់បែបនេះទេ ខ្ញុំមានភាពឯកា នឹកឪពុក ចង់ឱប ឪពុក ចង់ប្រាប់រឿង គ្រប់យ៉ាង ឲ្យឪពុកបានដឹង ចង់ឲ្យពុក លើកទឹកចិត្ត ដល់ខ្ញុំ….» ។
សម្រាប់អ្នកដែលបានឮសំឡេង របស់ អ្នកនាង ពេជ្រ សោភា ហើយ ពិតជាទប់អារម្មណ៍ឈឺចាប់ សម្រក់ទឹក ភ្នែកតាម នាងមិនខាន ។ ប៉ុន្តែអ្វីដែល ទស្សនិកជន និងអ្នកគាំទ្រនាង មានការ ចាប់អារម្មណ៍ និងងឿង ឆ្ងល់ខ្លាំងនោះ គឺនាងមាន បញ្ហាអ្វី ហេតុអី នៅសុខៗ រំលេច ភាពឈឺ ចាប់ទុក្ខសោក បែបនេះ បង្ហោះពេញបណ្តាញទំនាក់ទំនង សង្គម Facebook ដូច្នេះ ?
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!