វ៉ាង ស្រីណូ សុំចិត្តបុរសៗជាប្ដី ចេះយល់ពី ទឹកចិត្តភរិយា ឲ្យបានខ្ពស់
ភ្នំពេញៈ បន្ទាប់ពីតារា សម្តែងសិចស៊ី កញ្ញា វ៉ាង ស្រីណូ បានថតបញ្ចប់ ឈុតខារ៉ាអូខេ ក្នុងបទចម្រៀងមួយបទ ដែលមា នចំណងជើងថា «មិនចង់មានបាប» របស់ផលិតកម្ម សាន់ដេ រួចមក មិនទាន់បានចេញលក់ ជាផ្លូវការផង ស្រាប់តែតារាស្រីរូបនេះ បានចេញមុខទទូច ឲ្យបុរសៗ ដែលមានភរិយា ទស្សនាបទចម្រៀងមួយ បទនេះហើយ ព្យាយាមយកចិត្តទុកដាក់ លើកទឹកចិត្តឲ្យភរិយា របស់ខ្លួនឲ្យ បានច្រើនបំផុត ។
តារាស្រីដែល សម្បូរសាច់ដើមទ្រូង ទ្រលុកទ្រឡន់ សិចស៊ីញាក់សាច់ កញ្ញា វ៉ាង ស្រីណូ បានរំលេចសារខ្លីមួយ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាងថា «ចង់អប់រំឲ្យបុរសៗ ដែលតែងតែ មានស្នេហាច្រើន និងសាវ៉ា ចេះយល់ពី ទឹកចិត្តមនុស្សស្រី ដែលជាប្រពន្ធផង និង អប់រំឲ្យមនុស្ស ស្រីគ្រប់រូប ចេះរកវិធីដោះស្រាយ ពេលមានមនុស្សប្រុស សុំស្រឡាញ់ ពេលគេដឹងថា គេមាន ប្រពន្ធហើយ!! ចង់ដឹងតើមានឈុត ពិសេសយ៉ាងណាខ្លះ កុំភ្លេចរង់ចាំទស្សនា ទាំងអស់គ្នា Comming soon!...»។
តាមរយៈការបង្ហាញសារខ្លី របស់តារាសម្តែងច្រើនឆ្នាំ កញ្ញា វ៉ាង ស្រីណូ នេះគឺជាសារមួយ ដែលផ្តល់កំលាំងចិត្ត ដល់ស្ត្រីគ្រប់ៗរូប ដែលពួកគេត្រូវ បានសម្ងំបៀមទុក្ខ ក្រៀមក្រំឈឺចាប់ ដោយសារតែស្វាមី ឱបជាប់ដើមទ្រូង ក្បត់ចិត្ត ទៅលួចលាក់ មានស្រីស្នេហ៍ថ្មី។ ដូច្នេះ នាងរំពឹងថា បទចម្រៀងមួយបទនេះ គឺជាសារមួយអប់រំ និងក្រើនរំឭក ទៅដល់បុរសៗ ឲ្យបានយល់ពី ទឹកចិត្តភរិយា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!