រថយន្តកាមរី ដឹកត្រី បុកគោយន្ត ដឹកអង្កាម ពីក្រោយ បណ្តាលឲ្យ ស្លាប់ម្នាក់និង រងរបួសម្នាក់
បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយរថយន្ត ម៉ាកកាមរី ចង្កូតស្តាំ ដឹកត្រី គ្មានស្លាកលេខ បុកគោយន្តដឹកអង្កាម ពីក្រោយ កាលពីវេលាម៉ោង ៥ព្រឹក ឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៥ ត្រង់ចំនុចមុខ សាលាស្រុកអូរជ្រៅ ស្ថិតនៅភូមិ កូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសស្រាល ។
លោក ឆេងអី សុខា អធិការស្រុកអូរជ្រៅ បានប្រាប់ឲ្យ ដឹងតាមទូរស័ព្ទថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ គឺមូលហេតុ អ្នកបើកបរ រថយន្តកាមរីចង្កូចស្តាំ ផលិតឆ្នាំ ១៩៩៥ ដឹកត្រី គ្មានស្លាកលេខ គ្មានការប្រុងប្រយ័ត្ន និងខ្វះបច្ចេកទេស គ្រប់គ្រាន់ នៅតាមប្រព័ន្ធរថយន្ត ជាពិសេស បើករថយន្តហួស លើសល្បឿន កំណត់ផងដែរ ទើបបណ្តាលឲ្យទៅ បុកគោយន្តដឹក អង្កាមពីក្រោយ បណ្តាលឲ្យមនុស្សម្នាក់ រួមដំណើរស្លាប់ និងអ្នកបើកបរ គោយន្តរង របួសស្រាល ហើយបង្កឲ្យ គោយន្តធ្លាក់ ស្នាមភោ្លះ (ខូចខាតធ្ងន់) ផងដែរ រីឯ រថយន្តកាមរី ផ្ទុះឆាបឆេះអស់ តែសំណាង ម្ចាស់រថយន្តបាន ផុតពីសេចក្តីស្លាប់ និងរត់គេច បាត់ស្រមោល ។
លោកបានបន្តថា ជនរងគ្រោះ ឈ្មោះ កែវ សំបូរ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំ គោកទំលាប់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែង កើតហេតុ និងឈ្មោះ សៅ សាន់ ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកបើកគោយន្ត របួសស្រាល រស់នៅភូមិ-ឃុំ គោកទំលាប់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើករថយន្ត រត់បាត់ស្រមោល ពុំដឹងអត្តសញ្ញាណ នៅឡើយនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានយក រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្ត មកអត្តរាគមន៍ បាញ់ទឹកពន្លត់ រថយន្តបង្ក រួចស្ទូចគោយន្ត រួមទាំងរថយន្ត យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរង់ ចាំការមកដោះស្រាយគ្នា ចំពោះមុខច្បាប់ នាពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!