បែក​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន សង្ស័យ​ជា​អំពើ​ហិង្សា​ ​តែ​ប្រពន្ធ​ថា​ស្រវឹងស្រា ​ដើរដួល

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេឃើញដេកស្ដូកស្ដឹង និងមានស្នាមរបួសក្បាលហូរឈាម ស្រោចពេញខ្លួន សង្ស័យថាជារឿង ហិង្សា តែស្ត្រីជាប្រពន្ធ អះអាងថា ស្រវឹងដើរដួល ។ ហេតុការនេះបាន កើតឡើងនៅភូមិ បាលិលេយ្យ០២ សង្កាត់-ក្រុង ប៉ោយប៉ែតកាលពី វេលាម៉ោងជិត ២ទាបភ្លឺ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ។

ជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តកាមរីឆ្លាម១គ្រឿទៅកាន់ គ្លីនិកឯកជនមួយ ។ ទោះជាយ៉ាងណា ហេតុការណ៍នេះ អ្នកចោមរោមមើល ហេតុការណ៍បាន សុំមិនឲ្យថត យករូបភាព និងសុំកុំឲ្យចុះផ្សាយ មិនតែប៉ុណ្ណោះស្ត្រី ជាប្រពន្ធថែមទាំង មិនប្រាប់អត្តសញ្ញាណ និងដើមចម នៃរឿងរ៉ាវទៀតផង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម