យក្ស​ចំនួន​4​នឹង​បង្ហាញខ្លួន ​ក្នុង​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប

 
 

ខេត្តសៀមរាប ៖ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំមមែ ត្រូវនឹងថ្ងៃទី១៤,១៥,១៦ មេសា ២០១៥ ដែលរៀបចំនៅ ខេត្ត សៀមរាប នឹងបង្ហាញ «យក្សចំនួន៤ គឺ នំអន្សមយក្ស ទម្ងន់ជាង៣តោន, អង្រុតយក្ស, មួកយក្ស, និងកន្ត្រងប្រហុកយក្ស ។

លោកចាន់ សុភាព តំណាងសមាគមចុងភៅកម្ពុជា ឱ្យដឹងកាលពីពេល ថ្មីៗនេះថា ឆ្នាំកន្លងទៅនេះ  សមាគម ចុងភៅកម្ពុជា បានទទួល ជោគជ័យ ម្តងរួចមកហើយ ក្នុងការផ្តើមគំនិតថ្មី ដំបូងគេបង្អស់បង្កើត អ្វីដែលធំជាងគេ នោះគឺនំអន្សមយក្ស ពុំធ្លាប់មាននៅក្នុង ប្រទេស កម្ពុជា។ កាលពីឆ្នាំមុន នំអន្សមយក្ស មានទម្ងន់ជាង២តោន និងចំណាយអស់ ប្រាក់ប្រមាណជិត ១ម៉ឺនដុល្លារអាមេរិក ។ សម្រាប់នំអន្សម យក្ស ចូលរួមក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ ២០១៥នេះ មិនដូចឆ្នាំមុនទេ គឺវាមានទម្ងន់រហូត ដល់ជាង៣តោន និងចំណាយប្រាក់ អស់ ប្រមាណជាង២ម៉ឺន ដុល្លារអាមេរិក ។

ចំណែកអាជ្ញាធរជាតិអប្សរា រៀបចំបង្កើតអង្រុតយក្ស, មួកយក្សស្លឹកត្នោតយក្ស និងកន្ត្រងប្រហុកយក្ស ដោយឱ្យអ្នកឃុំ ព្រះដាក ស្រុក បន្ទាយស្រី ខេត្តសៀមរាប ជាអ្នកផលិត ។

លោកឡឹក វន់ មេភូមិព្រះដាក និងជាអ្នកចាត់ចែងអនុវត្តគម្រោងវត្ថុយក្សទាំងបីប្រភេទនោះ ឱ្យកោះ សន្តិភាពដឹងថា អាជ្ញាធរអប្សរា ដែលជាម្ចាស់ គម្រោងបានកំណត់ការ ស្ថាបនាដំឡើងអង្រុតយក្ស, មួកយក្ស និងកន្ត្រងប្រហុកយក្ស ឱ្យរួចរាល់ជា ស្ថាពរនៅថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៥ ។ មុនពេលដំណើរការ ផលិតវត្ថុយក្សទាំងបីនោះ គឺនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ពួកគាត់ជ្រើសរើស រកទិញឫស្សីពី ៣ភូមិ  ឯណោះ ។ ឫស្សីដែលទិញយក មកបង្កើតវត្ថុយក្សទាំង៣នោះ គឺជាឫស្សីដែល មានអាយុចាស់ឆ្នាំ និង ធំៗល្អ ព្រមទាំងប្រើដែក និងផ្តៅ ផងដែរ ។

ចំពោះអង្រុតយក្ស លោកមេភូមិឱ្យដឹងថា ត្រូវប្រើឫស្សីអស់៣៧ដើម និងផ្តៅអស់២០០ដើម ដោយឱ្យ បុរសចំនួន ៩នាក់ជាអ្នកផលិត ក្នុង រយៈពេល ២៤ថ្ងៃ និងចំណាយប្រាក់ចំនួន៩០០ដុល្លារ ។

ចំណែកកន្ត្រងប្រហុកយក្សប្រើឫស្សី៧ដើម និងដែក៣ដើម ចំណាយប្រាក់ចំនួន៣៥០ដុល្លារ ដោយឱ្យ បុរស៩នាក់ជាអ្នកផលិត ។ ដោយ ឡែក មួកស្លឹកត្នោតយក្ស ប្រើឫស្សី៨ដើម និងស្លឹកត្នោតប្រមាណ ៤ដើម ចំណាយប្រាក់ ៧០០ដុល្លារ ដោយឱ្យស្រី្ត២នាក់ផលិត និង ចំណាយ ពេលកន្លះខែ ។

វត្ថុយក្សទាំងបីប្រភេទនោះ អាជ្ញាធរអប្សរា នឹងដាក់តាំងនៅមុខប្រាសាទបាយ័ន ដើម្បីជូនមហាជនទស្សនា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ លោក ប៉ិ អ៊ន់ ប្រធានក្រុមការងារ ផលិតអង្រុតយក្ស, មួកយក្ស និង កន្ត្រងប្រហុកយក្ស ឱ្យដឹងថា វាមិនមែនជា ការ ងាយស្រួលទេ សម្រាប់ការផលិតវត្ថុ យក្សទាំងបីប្រភេទ នោះ ព្រោះវាខុស នឹងអង្រុត, កន្ត្រងប្រហុក, មួកដែលអ្នក ឃុំព្រះដាកធ្វើ លក់ជា ធម្មតា៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម