ស្រឡាញ់ ​គ្នា​១​ឆ្នាំ​ធ្លាប់ ​រួមរស់​បាន ​២​ដង​ម្តាយ​ នាង​ប្តឹង​សមត្ថកិច្ច​ ចាប់ខ្លួន

 
 

រាជធានីភ្នំពេញ៖ សិស្សប្រុសនៃវិទ្យាល័យ ជាស៊ីមសាមគ្គីម្នាក់ត្រូវប៉ូលិស ចាប់ឃាត់ខ្លួន ខណៈពេលដែលម្តាយ ខាងស្រីប្តឹងថាល្បួងចាប់រំលោភកូនស្រី របស់គាត់ដែលទើបតែ មានអាយុ១៥ឆ្នាំ រហូតមានផ្ទៃពោះ ២ខែ ទៅហើយនោះ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សិស្សប្រុសដែលរង ការចោទប្រកាន់មានឈ្មោះម៉ែន កុសល អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមសាមគ្គី។ តាមការឲ្យដឹងពីម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថាកាលពីថ្ងៃទី១៥ ខែមីនាគាត់បានឃើញ កូនស្រីរបស់គាត់ផឹកថ្នាំ ហើយនាងមានអាការៈស្លេកស្លាំង ភ្លាម នោះគាត់បានយកបន្ទះថ្នាំ ដែលកូនស្រីគាត់លេបទៅសួរពេទ្យ ពេលនោះពេទ្យបាន ប្រាប់គាត់ថាជាថ្នាំរំលូតកូន ។ នៅពេលនោះគាត់បាន ត្រឡប់មកផ្ទះវិញ ក៏ដេញដោលសួរនាំកូនស្រី របស់គាត់បានប្រាប់ថា នាងបានជ្រុលជ្រួសស្រឡាញ់គ្នា ជាមួយសិស្សប្រុសខាងលើ ហើយថែមទាំង មានផ្ទៃពោះ២ខែទៅហើយ ។ ដោយមិនចង់បំបែកបំបាក់កូន គាត់បានទូរស័ព្ទទៅសិស្សប្រុសខាងលើ ហើយសុំលេខទូរស័ព្ទ ម្តាយក្មេងប្រុស ដើម្បីពិភាក្សាគ្នារឿងក្មេងៗ ។ ប៉ុន្តែម្តាយខាងប្រុសបែរជាមិនព្រម ហើយបានជម្រុញម្តាយ ខាងស្រីថាទៅប្តឹងក៏ប្តឹងទៅហើយបាន បិទទូរស័ព្ទតែម្តង ។

ជាមួយគ្នានោះនៅថ្ងៃ កើតហេតុខាងលើ គាត់មកពីផ្សារវិញ ស្រាប់តែឃើញឈ្មោះម៉ែន កុសល នៅក្នុងបន្ទប់គេង របស់កូនគាត់ គាត់ក៏ទាញទ្វារបិទ ហើយចាក់សោរជាប់ ទើបប្តឹងទៅប៉ូលិសចុះ មកធ្វើការឃាត់ខ្លួនតែម្តង ។ ក្រោយកើតហេតុឪពុកម្តាយ ខាងប្រុសបានកំពុងធ្វើការសម្របសម្រួល ជាមួយម្តាយឪពុកខាងស្រី ដើម្បីបញ្ចប់រឿង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម