គង់ សូនីតា ចោទ វ៉ាន់ រ៉ាវត្ថិ ថាមានកូន ជាមួយខ្លួន តែអន់ចរិត មិនទទួល ខុសត្រូវ
ភ្នំពេញ៖ នេះជាលើកទី១ ហើយដែលតារាសម្តែង និង ជាតារាម៉ូឌែល រាងតូចស្តើងនាង គង់ សូនីតា បានសម្រេចចិត្ត ចេញមុខទម្លាយប្រាប់ រឿងដ៏រសើប ជុំវិញការសាង សម្ព័ន្ធភាពស្នេហា ដ៏ស៊ីជម្រៅជាមួយ តារាសម្តែងប្រុស ក្នុងរឿង «ព្រហ្មលិខិត» លោក វ៉ាន់ រ៉ាវត្ថិ រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នា ធ្វើឱ្យនាងមានកូន អាយុជាង៤ខែម្នាក់ ជាតំណក់ឈាម ជាមួយគ្នា។ ប៉ុន្តែទីបញ្ចប់ តារាប្រុសរូបនេះ បែរជាដោះដៃ មិនទទួលស្គាល់នាង និងកូនទៅវិញ។
សម្រាប់តារាសម្តែង គង់ សូនីតា កន្លងមកគេ ពុំដែលធ្លាប់លេចឮព័ត៌មាន អំពីរឿងរ៉ាវ ជីវិតស្នេហារវាង នាងជានឹងបុរស ណាម្នាក់ នោះឡើយ ចាប់តាំងពីតារាស្រីរូបនេះ ផ្តើមចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេល ជាង៣ឆ្នាំមកនេះ។ ប៉ុន្តែផ្ទុយទៅវិញ ស្រាប់ពេលនេះ ក៏លេចមុខ គង់ សូនីតា ចេញមកទម្លាយ អាថ៌កំបាំង ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ឱ្យដឹងថា ឥឡូវនេះ នាងកំពុងមាន កូនស្រីម្នាក់ តែកូនរបស់នាង ត្រូវបានឪពុកចិត្ត អន្យតិរ្ថិយ មិនទទួលស្គាល់ និងទៅចោល តាំងតែពី នាងមានផ្ទៃពោះ ជាង៥ខែ មកម្ល៉េះ។
តារាសម្តែង វ័យ២៥ឆ្នាំ គង់ សូនីតា បាននិយាយរៀបរាប់ ប្រាប់ទាំងសម្តី រអាក់រអួលទៀតថា «ខ្ញុំ និងគាត់ (វ៉ាន់ រ៉ាវត្ថិ) គឺស្គាល់គ្នាជិត ៣ឆ្នាំមកហើយ តែពុំបានឆ្លងកាត់ នូវជីវិតរៀប អាពាហ៍ពិពាហ៍នោះទេ គឺគ្រាន់តែស្រឡាញ់ យល់ចិត្តគ្នា ហើយនៅក្នុងអំឡុង ឆ្នាំ២០១៤ ខ្ញុំក៏ចាប់ផ្តើម មានផ្ទៃពោះ ក្នុងនោះរយៈពេល ៥-៦ ខែ ទើបដឹងថា មានផ្ទៃពោះតែ នៅពេលដឹងថា មានកូន គេបានបង្ខំឲ្យខ្ញុំ ទៅទម្លាក់ កូនចេញ»។
នាង គង់ សូនីតា បានបន្តថា «ខ្ញុំពិបាកវេទនា ខ្លាំងណាស់ ចាប់តាំងពី ពេលនោះមក គាត់តែងគាបសង្កត់ ធ្វើបាបផ្លូវចិត្ត ខ្ញុំខ្លាំងណាស់ ព្រោះគាត់ មិនដូចមនុស្ស ប្រុសគេផ្សេងទេ ! ហេតុអីមនុស្សប្រុស គេផ្សេងគេចេះ ស្រឡាញ់កូន ចង់រស់នៅក្បែរកូន ? តែគាត់ហេតុអី ធ្វើអ៊ីចឹងដាក់ខ្ញុំ និងកូន ? បែរទៅស្រឡាញ់ មនុស្សស្រី ពីមួយទៅមួយ មិនស្កប់ស្កល់សោះ?»។
គង់ សូនីតា បានបញ្ជាក់ថា បើមិនបានឱ្យអ្វី ជាដុំកំភួន សុំឱ្យតែគាត់ ទទួលស្គាល់ក្មេង ដែលមិន ទាន់ដឹងអីម្នាក់នេះ ជាកូនទៅ ដើម្បីថ្ងៃមុខទៅ កុំឱ្យកូនមានការលំបាក និងមានឈ្មោះថា គ្មានឪពុក។ ប៉ុន្តែនេះ អត់ទេ គាត់បែជាដើរ ទៅប្រាប់អ្នកផ្សេងៗថា មិនមែនជាកូន របស់ខ្លួនទៅវិញ។ រួចនិយាយទៀតថា ជាកូនរបស់អ្នក ផ្សេងសួរថា តើនរណាមិនខឹង ? នរណាមិនឈឺ? ហើយបើចិត្តជា កូនប្រុសមែននោះ សួរថា តើហ៊ានទៅពិនិត្យ DNA ដើម្បីដឹងច្បាស់ ពីការពិតឬអត់ ? តែនេះគ្មានទេ នៅពេលខ្ញុំហៅឲ្យ ទៅពិនិត្យមើល DNA ដើម្បីដឹងច្បាស់ថា ជាកូនរបស់គាត់ ឬមិនមែន គឺក្រាញមិនហ៊ាន អើតមុខមកទេ..!។
តារាសម្តែង សូនីតា បានរាប់រៀបទៀតថា «គេបានទាក់ទងខ្ញុំ ជាសង្សារហូតបាន ខ្លួនប្រាណគ្មានសល់ រយៈពេលជិត ៣ឆ្នាំមកហើយ តែនៅពេលដឹងថា ខ្ញុំក៏មានកូនជាមួយគេ គេក៏បានបង្ខំឲ្យ ខ្ញុំទៅទម្លាក់កូនចោល ដែលខណៈនោះ វ៉ាវត្ថិ បានទៅស្រវ៉ា ក្រសោបយកស្រីថ្មី រហូត គេបោះបង់ចោលខ្ញុំ និងកូនដែល គ្នាមិនទាន់ ទាំងដឹងអី បន្តិចសោះនោះ។ ជីវិតខ្ញុំគ្មានន័យទៀតទេ រស់ដូចស្លាប់ ការស្បថស្បែ និងការលួងលោម របស់គេ ពិតជានឹកស្មាន មិនដល់សោះ ហើយនៅពេល កូនកើតមក ក៏គេមិនទទួល ស្គាល់ទៀត តើគេសមជាមនុស្ស ប្រុសដែរឬទេ ? »។
តារាស្រី គង់ សូនីតា បានបន្ថែមថា ចំពោះមូលហេតុ ដែលលោក វ៉ាន់ រ៉ាវត្ថិ ទៅចោលនាង តាំងពីកូន នៅក្នុងពោះជិត ដល់ពេលឆ្លងទន្លេ មកម្ល៉េះ ព្រោះតារាសម្តែង ប្រុសជើងថ្មី ធ្លាប់ថតសម្តែង តួរងក្នុងរឿង «ព្រហ្មលិខិត» របស់ទូរសទ្សន៍ CTN រូបនេះ លួចទៅទាក់ទង ស្រីផ្សេង ដែលមានអាយុ តិចជាងខ្លួន ។
ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យ នាងចាំមិនភ្លេចនោះ គឺនៅពេលនាងឆ្លងទន្លេ គឺបុរសបោកស្នេហ៍រូបនេះ មិនបានទៅមើលថែ ជំងឺនិងមើលមុខកូន សូម្បីតែបន្តិច ក្នុងនោះដល់ថ្នាក់ នាងយកកូនទៅឲ្យមើ លនឹកស្មានតែបាន ឃើញកូនហើយ លោក រ៉ាវត្ថិ ចិត្តទន់ ប៉ុន្តែបែរជានិយាយ មកវិញថា មិនអាចនោះទេ កុំយកកូនមកចងជើង រូបលោកឱ្យសោះ។
ពាក់ព័ន្ធនឹងព័ត៌មាន បែកធ្លាយមានកូន ជាមួយគ្នា ហើយបដិសេធន៍ មិនទទួលខុសត្រូវនេះ LookingTODAY មិនអាចទាក់ទងទៅ ភាគីតារាសម្តែង លោក វ៉ាន់ រ៉ាវត្ថិ ដែលបានរងនូវ ការចោទប្រកាន់ ដើម្បីសុំបកស្រាយ ពីរឿងនេះ បាននៅឡើយទេ នៅរសៀលថ្ងៃ ដដែលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្នុងនាមជាតារាសម្ដែង ដែលទទួលបាន ការគាំទ្រពីសំណាក់ មហាជន និងដើម្បីធ្វើជាគំរូល្អ ដល់អ្នកសិល្បៈផ្សេងទៀត លោក វ៉ាន់ រ៉ាវត្ថិ គួរតែចេញមុខ បកស្រាយការពិត និងធ្វើជាប្រុស ដើមទ្រូងប្រាំហត្ថ ហ៊ានទទួល ស្គាល់អ្វី ដែលខ្លួនបានប្រព្រឹត្តិ និងដើម្បីកុំឲ្យមាន ឈ្មោះជាតារាសម្ដែង ស្ពាយជាប់នូវ រឿងអាស្រូវ ក្នុងពិភពសិល្បៈ តទៅទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!