ក្តៅៗ! ទីបំផុត រកឃើញបំណែក យន្តហោះអាល្លឺម៉ង់ A320 ហើយ! (មានវីដេអូ)
បារាំង៖ សារព័ត៌មាន CNN បានចុះផ្សាយ នៅព្រឹកនេះ ឲ្យដឹងថា ក្រុមរុករកតាមឧទ្ធម្ភាគចក្រ បានរកឃើញហើយ នូវបំណែកកំទេចកំទី នៃយន្តហោះដែលបានធ្លាក់ នៅតំបន់ភ្នំប្រទេសបារាំង ប្រភេទអែរបឺស A320 របស់អាកាសចរណ៍ Germanwings ដែលមានជើងហោះហើរ Flight 9525 ក្នុងទិសដៅពីទីក្រុង បាសេឡូណា របស់អេស្ប៉ាញ ទៅកាន់ ទីក្រុង ឌូសេដហ្វ ប្រទេសអាល្លឺម៉ង់។
យន្តហោះ Germanwings A320 នេះ មានមនុស្សសរុបចំនួន ១៥០នាក់ ដោយក្នុងនោះមាន អ្នកដំណើរ ១៤៤នាក់ (ទារក ២នាក់) និងក្រុមការងារបើកយន្តហោះចំនួន ៦នាក់ផងដែរ។ យន្តហោះនេះ ត្រូវគេរាយការណ៍មកថា បានធ្លាក់នៅវេលាម៉ោង ប្រមាណជា ១០:៥៣នាទីព្រឹក ម៉ោងក្នុងតំបន់ នៃប្រទេសបារាំង ស្ថិតនៅក្នុងតំបន់ដាច់ស្រយ៉ាលមួយកន្លែង ជិតតំបន់ ព្រូវ៉ែន (Provence)។ ចំណែកមនុស្សនៅលើយន្តហោះ ក្នុងខណ:នេះ គេបានសន្មត់យ៉ាងខ្លីថា បានស្លាប់បាត់បង់ជីវិត អស់ទៅហើយ។
ក្នុងនោះដែរ ក្រុមរុករកតាមឧទ្ធម្ភាគចក្រ បានកំណត់ទីតាំង និងស្វែងរកឃើញបំណែកកំទេចកំទី នៃយន្តហោះ ដែលបានធ្លាក់នោះហើយ។ ពួកគេ ក៏បានឲ្យដឹងដែរថា សូម្បីតែបំណែក ក៏គ្មានមួយណា ដែលមានទំហំ ធំជាងរថយន្តប្រភេទធុនតូចឡើយ ខណ:ដែលសាកសព ជនរងគ្រោះ ត្រូវបានខ្ទាត បាចសាច រាប់សិបម៉ែត្រ ជុំវិញបរិវេណ កន្លែងដែលយន្តហោះបានធ្លាក់នោះ នេះបើយោងទៅតាម ការឲ្យដឹងពីលោក ហ្គីលបឺត ស័រវេន មន្ត្រីជាន់ខ្ពស់ក្នុងតំបន់កើតហេតុខាងលើ ហើយក៏ជាអ្នកដែល ផ្តល់ព័ត៌មានលម្អិត អំពីដំណើរការស្វែងរកនេះផងដែរ។
ផ្អែកតាម ការឲ្យដឹងពីសមត្ថកិច្ច ឲ្យដឹងបន្តថា កាលពីថ្ងៃអង្គារម្សិលមិញនេះ សាកសពជនរងគ្រោះ មិនទាន់អាចចូលទៅយកបាននៅឡើយ ដោយមូលហេតុ អាកាសធាតុត្រជាក់ខ្លាំងពេក ខណ:ដែលតំបន់នោះ គ្របដណ្តប់ទៅដោយទឹកកក ពាសពេញផ្ទៃដី។ សំរាប់ថ្ងៃពុធនេះវិញ ទំនងជាមិនមាន ការបង្កភាពងាយស្រួល ដល់ប្រតិបត្តិការ ផងដែរ ព្រោះការព្យាករណ៍ ឲ្យដឹងថា មានព្រិលធ្លាក់។
នៅក្នុងពេលនេះ មន្ត្រីមានសមត្ថកិច្ច របស់អេស្ប៉ាញ និងអាល្លឺម៉ង់ កំពុងរួមដៃគ្នា សហការជាមួយនឹង កម្លាំងពន្លត់អគ្គីភ័យ និងប៉ូលីសបារាំង ដើម្បីជួយដល់ប្រតិបត្តិការប្រឹងប្រែង រកឲ្យឃើញ នូវមូលហេតុ ដែលនាំឲ្យធ្លាក់នេះ កើតឡើង។
គួរបញ្ជាក់ដែរថា នៅមុនពេលកើតហេតុ ជើងហោះហើរ របស់អាកាសរណ៍ Gerwanwings មួយចំនួន ត្រូវបានក្រុមអ្នកបើកយន្តហោះ (ពីឡុត) បដិសេធមិនព្រម ចេញដំណើរ ទើបជាហេតុធ្វើឲ្យ មានការលុបចោល ការហោះហើរផងដែរ ស្របពេល យន្តហោះ ដែលធ្លាក់នោះ ក៏ត្រូវបានចំណាយពេល អស់មួយម៉ោង ដើម្បីធ្វើការជួសជុល នៅមុនពេលមួួយថ្ងៃ ដែលកើតមាន ឧបទ្ទវហេតុ ធ្លាក់យន្តហោះ កើតឡើង ហើយតាមការសន្និដ្ឋានមិនផ្លូវការ ជំហានដំបូង ពីក្រុមអ្នកបើកយន្តហោះ ដទៃទៀត បានលើកឡើងថា មូលហេតុអាចមាន ជាប់ពាក់ព័ន្ធនឹងការ ជួសជុលនោះ ក៏អាចថាបាន នេះបើយោងទៅតាម ការឲ្យដឹងពីសេចក្តីរាយការណ៍មួយ ដកស្រង់លើ សារព័ត៌មាន Telegraph៕ ព័ត៌មានបន្ថែម វេបសាយខ្មែរឡូត នឹងផ្សាយជូន បន្តបន្ទាប់ទៀត…
ផែនទីបង្ហាញពីទីតាំងដែលយន្តហោះធ្លាក់
ប្រភេទយន្តហោះដែលបានធ្លាក់
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ CNN
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!