តើនេះជាការអប់រំមែនទេ? សិស្ស ថ្នាក់ទី ៩ មិនចេះ ចែកលេខ ត្រូវគ្រូ ថតវីដេអូ បង្ហោះពេញ ហ្វេសប៊ុក (វីដេអូ នៅខ្មែរ)

 
 

កាលពីពេលថ្មីៗនេះ មាន វីដេអូខ្លីមួយខ្សែ ដែលថត ឡើង នៅក្នុង ថ្នាក់រៀនមួយកន្លែង នៃស្រុកខ្មែរ កំពុងតែទទួលការ ចែកចាយ យ៉ាងព្រោងព្រាត ក្នុងសង្គម ហ្វេសប៊ុក ជាមួយនឹង សេចក្ដីមិនពេញចិត្ដ នឹងទង្វើររបស់ លោកគ្រូម្នាក់នេះ។

បើយោងទៅតាម វីដេអូ បានបង្ហាញ ឲ្យឃើញ ពីសិស្សប្រុសរៀនថ្នាក់ ទី ៩ ម្នាក់ នៃសាលារៀន មួយកន្លែង ដែលមិនបញ្ចេញឈ្មោះ សាលា ត្រូវបាន គ្រូបង្រៀនរបស់ខ្លួន ថតជាវីដេអូ និងបង្ហោះតាម ហ្វេសប៊ុក ដោយសារតែពុំ ចេះចែកលេខ។ យ៉ាងណាមិញ មានទស្សនៈជាច្រើន បានលើកឡើងថា ទោះបីជា សិស្សនេះ រៀនពុំចេះ បែបណា ក៏មិនគួរ ថតជា វីដេអូ និងផ្សព្វផ្សាយជា សាធារណៈផងដែរ ដែលនេះ ជាអំពើ អសីលធម៌ និង មិនសាកសម ក្នុងនាម ជាគ្រូបង្រៀន ដែលទទួលការអប់រំ នោះទេ។ តើវិដេអូមួយ នេះ អាចជះឥទ្ធិពល ដល់ សិស្សប្រុសនេះ (ដែលពុំចេះ ចែកលេខ) យ៉ាងណា ខ្លះទៅ? តើនេះជា ប្រព័ន្ធ អប់រំ មែនទេ?

 

ចុះសម្រាប់ប្រិយមិត្ដ អ្នកអានវិញ យល់យ៉ាងណា ចំពោះវីដេអូខាងលើ និង ការអប់រំមួយនេះ?


ដោយ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម