[Update] អ្នកដំណើរ ១៤៤នាក់ មិនសង្ឃឹមរស់ ខណៈយន្តហោះ អាឡឺម៉ង់ Airbus A320 ធ្លាក់នៅ ប្រទេសបារាំង
បារាំង៖ យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា យន្តហោះប្រភេទ Airbus A320 របស់ប្រទេស អាឡឺម៉ង់ បានធ្លាក់ នៅក្បែរជួរភ្នំ នៃតំបន់ Barcelonnette និង Digne ក្នុងប្រទេសបារាំង ខណៈអ្នកដំណើរ ចំនួន១៤៤នាក់ និងក្រុមការងារ នៅលើយន្តហោះ ចំនួន៦នាក់ផ្សេងទៀត មិនសង្ឃឹមរស់ឡើយ។
គួរបញ្ជាក់ផងដែរថា យន្តហោះប្រភេទ Airbus A320 នេះ គឺជាកម្មសិទ្ធិ របស់ក្រុមហ៊ុន អាកាសចរណ៍ អាឡឺម៉ង់ ដែលមានឈ្មោះថា Germanwings ស្ថិតក្នុងជើងហោះហើរ 4U 9525 បានធ្វើដំណើរ ពីទីក្រុង Barcelona នៃប្រទេស អេស្ប៉ាញ ទៅកាន់ទីក្រុង Duesseldorf នៃប្រទេសអាឡឺម៉ង់ ជាមួយនឹង អ្នកដំណើរចំនួន ១៤៤នាក់ និងក្រុមការងារ នៅលើយន្តហោះ ចំនួន៦នាក់។
ប្រធានាតិបតីបារាំង លោក Francois Hollande បាននិយាយថា “ស្ថិតក្នុងស្ថានភាព នៃគ្រោះថ្នាក់មួយនេះ បានធ្វើឲ្យពួកយើងគិតថា មនុស្សទាំងអស់ នៅលើយន្តហោះ ប្រហែលជាគ្មានសង្ឃឹម រស់ឡើយ។ គ្រោះថ្នាក់មួយនេះ គឺជាសោកនាដកម្ម ខណៈតំបន់ដែល យន្តហោះធ្លាក់នោះ ពិបាកនឹងចូលទៅណាស់”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមព្រឹក្សា ប្រចាំតំបន់ លោក Eric Ciotti បាននិយាយថា ក្រុមរុករក និងជួយសង្គ្រោះ បានធ្វើដំណើរ ឆ្ពោះទៅកាន់តំបន់ នៃយន្តហោះធ្លាក់ នោះហើយ៕
យន្តហោះ Airbus A320 ដែលធ្លាក់នោះ មានរូបរាង ស្រដៀងនឹង យន្តហោះខាងលើនេះ
ព័ត៌មានបន្ថែម ខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្តទៀត...
ប្រភព ៖ BBC
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!