អនុរក្ស ឧទ្យានជាតិ ចាប់បាន ល្មូនយក្ស ពូជតាំងពីសម័យ ដាយណូស័រ មានវត្តមាន លើផែនដី ជាង ១៧០ ឆ្នាំមកហើយ (មានវីដេអូ)
ចិន៖ អនុរក្សឧទ្យានជាតិ នៅភាគខាងត្បូងប្រទេសចិន ចាប់បានសត្វល្មូនយក្ស Salamander មួយ (ល្មូនជំពូកថ្លែន ឬត្រកួត) ដែលជាសត្វប្រភេទរស់នៅទាំងលើគោក និងក្នុងទឹកដ៏ធំជាងគេ នៅលើភពផែនដី ឬក៏គេហៅវាម៉្យាងទៀតថា ជាផូស៊ីលមានជីវិត ដោយសារតែ ល្មូនយក្ស Sala mander នេះមិនមានការប្រែប្រួលសោះ បើទោះជាមានវត្តមាន លើផែនដីជាង ១៧០លានឆ្នាំហើយ ក៏ដោយ។
អនុរក្សឧទ្យានជាតិចាប់លើក សត្វល្មូនយក្ស Salamander
លោក Xiao ចាប់ល្មូននោះបាន ក្នុងពេលដែលវាកំពុងហែលនៅក្នុងទឹក និងបានលែងវា ទៅក្នុងជំរកធម្មជាតិ របស់វាវិញ រួចហើយដែរ។ ចំពោះ សត្វ Salamander នេះ ជាពូជល្មូនដ៏ចាស់បំផុតមួយ របស់ពិភពលោក ដែលរស់នៅជាង ១៧០លានឆ្នាំមកហើយ (តាំងពីសម័យដាយណូស័រ)។ បើតាមការធ្វើសិ្ថតិ បានឲ្យដឹងថា មានល្មូនប្រភេទនេះមួយចំនួនទៀត ដែលកំពុងរស់នៅក្នុងព្រៃ។
សត្វល្មូនយក្សខាងលើ មានប្រវែង ៨៣សង់ទីម៉ែត្រ និងទំងន់ ៥.៥គីឡូក្រាម ត្រូវបានគេចាប់ដាក់វា ក្នុងធុងទឹក បណ្តោះអាសន្ន បានមួយរយៈ ទើបប្រលែងវាចូលទៅក្នុងទន្លេវិញ ក្រោមការ តាមឃ្លាំមើលពីអ្នកទេសចរ ជាច្រើននាក់។ Salamander ត្រូវគេចុះក្នុងបញ្ជីក្រហម របស់ក្រុមអភិរក្ស ធម្មជាតិ ហៅកាត់ (IUCN) ថាជាប្រភេទសត្វសំខាន់ និងជិតផុតពូជខ្លាំងបំផុត ដែលគេកំពុងការពារ ជាពិសេស នៅក្នុងប្រទេសចិន។
ទោះបីជាល្មូន Salamander ត្រូវជាអភិរក្សយ៉ាងណាក៏ដោយ ក៏ពួកអ្នកមាននៅប្រទេសចិន នៅតែយកទៅចំអិនជាអាហារ។ ចំនួនសត្វនេះ នារយៈពេល ៣០ឆ្នាំចុងក្រោយ បានថយចុះយ៉ាងខ្លាំង ដោយសារ ការប្រម៉ាញ់ និងការបំផ្លាញទីជំរករបស់វា។ ព្រោះតែដូច្នេះហើយ ទើបរដ្ឋាភិបាលចិន បានចាត់វិធានការណ៍ ចំពោះជនណា ដែលរកឃើញថា បរិភោគសាច់សត្វកម្រទាំងអស់ នឹងត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ ចាប់ពី១០ឆ្នាំឡើងទៅ៕
សត្វល្មូនយក្ស នេះមានប្រវែង ៨៣សង់ទីម៉ែត្រ និងទំងន់ ៥.៥គីឡូក្រាម
ក្រោយពីរក្សាវាទុកក្នុងធុងទឹកបានមួយរយៈគាត់ក៏លែងវាទៅក្នុងទន្លេវិញ
Salamander ជាល្មូនដ៏ចាស់បំផុតមួយរបស់ ពិភព លោកដែលរស់នៅ ជាង១៧០ លានឆ្នាំ មកហើយ
នៅចិនជនណា ដែលបរិភោគសាច់ សត្វកម្រគ្រប់ប្រភេទ នឹងត្រូវផ្តន្ទាទោស ជាប់គុកចាប់ពី១០ឆ្នាំឡើង
ខាងក្រោមនេះគឺជាវីដេអូ ល្មូន Salamander ដែលប្រទះឃើញនៅជប៉ុនកាលពីឆ្នាំមុន៖
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!