បេក្ខនារី ជនជាតិជប៉ុន ស្បែកខ្មៅ ឈ្នះជ័យលាភី បវរកញ្ញាឯកជប៉ុន ទទួលរងការរិះគន់ ព្រោះមិនទាន់ដូច ជនជាតិជប៉ុន ១០០ភាគរយ
ជប៉ុន៖ បេក្ខនារីជនជាតិជប៉ុន ស្បែកខ្មៅ ដំបូងគេបង្អស់ ដែលឈ្នះជ័យលាភី បវរកញ្ញាឯកជប៉ុន បានឆ្លងកាត់នូវ ឧបសគ្គជាច្រើន រហូតទទួលបាន ជ័យជំនះ ប៉ុន្តែបានទទួលរង ការរិះគន់ ពីទស្សនិកជន ដោយសារតែនាង មិនទាន់ដូច ជនជាតិជប៉ុន ១០០ភាគរយ។
នាង Ariana Miyamoto
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បេក្ខនារី ដែលឈ្នះជ័យលាភី បវរកញ្ញាឯកជប៉ុន វ័យ២០ឆ្នាំ មានឈ្មោះថា Ariana Miyamoto ដែលមានស្បែកខ្មៅ ដំបូងគេបង្អស់ របស់ប្រទេសជប៉ុន បានទទួលរង នូវការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ទស្សិកជន និងអ្នកប្រើប្រាស់ អ៊ីនធឺណែត នៅលើបណ្តាញសង្គម នានា ហើយត្រូវបង្ខំ ឲ្យការពារខ្លួនឯង ប្រឆាំងនឹងការ ចោទប្រកាន់ថា “នាងមិនមែនជា ជនជាតិជប៉ុន ១០០ភាគរយ” ព្រោះឪពុករបស់នាង គឺជាជនជាតិ អាហ្វ្រិក-អាមេរិក។
ប្រភពដដែល បានឲ្យដឹងទៀតថា Ariana Miyamoto ជាកូនកាត់ ដែលម្តាយ របស់នាង គឺជាជនជាតិ ជប៉ុន រីឯឪពុក របស់នាង គឺជាបុរស ស្បែកខ្មៅ ជនជាតិ អាហ្វ្រិក-អាមេរិក។ នាង Miyamoto បាននិយាយប្រាប់ ឲ្យដឹង នៅក្នុងកិច្ចសម្ភាសន៏ ជាមួយនឹង សារព័ត៌មាន ជប៉ុន ថា “ទោះបីជា សម្បកក្រៅនាង មើលទៅមិនដូចជា ជនជាតិជប៉ុន ១០០ភាគរយ ក៏ពិតមែន ប៉ុន្តែនៅក្នុង ខ្លួននាង គឺជាជនជាតិជប៉ុន ១០០ភាគរយ។”
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសជប៉ុន នាង Miyamoto ត្រូវបានគេហៅថា “Hafu” ដែលមានន័យថា មនុស្សដែលមានសាច់ឈាម ពាក់កណ្តាល ជាជនជាតិជប៉ុន។
យ៉ាងណាមិញ នាង Miyamoto ដែលជាបេក្ខនារី ស្បែកខ្មៅ មកពីទីក្រុង Nagasaki នៃប្រទេសជប៉ុន ដែលឈ្នះជ័យលាភី បវរកញ្ញាឯកជប៉ុន រូបនេះ បានទទួលរង នូវការរិះគន់ និងការមិនសប្បាយចិត្ត ពីទស្សនិកជន និងអ្នកប្រើប្រាស់ បណ្តាញសង្គម នានា ដោយសារតែ នាងមិនមានរូបរាង ដូចជនជាតិជប៉ុន ពេញលេញ ១០០ភាគរយ និងដោយសារតែ ឪពុកនាង គឺជាជនជាតិ អាហ្វ្រិក-អាមេរិក៕
ប្រភព ៖ Asiantown
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!