មុនចង.កសរសេរបណ្តាំ ថា «កូនសុំទោសឪពុក, ឪពុកក្មេក ដែលកូន យកម៉ូតូទៅបញ្ចាំ»

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារប្រទះឃើញចង.កសម្លាប់ខ្លួននៅ ក្នុងផ្ទះទំនេរមួយកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ មីនា ២០១៥ នេះ ស្ថិតនៅក្នុងដីឡូត៍ ទំនេរមួយកន្លែង ក្នុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសំ មករា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះអឺ សារិ អាយុ២៧ឆ្នាំ មានកូនម្នាក់ និងមានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា មូលហេតុដែលបុរសរងគ្រោះចង.កធ្វើអត្តឃាតនេះ ដោយសាររូបគេបានយកម៉ូតូ របស់ ឪពុក បង្កើតទៅបញ្ចាំ យកលុយចាយ អស់ ដោយអត់ហ៊ាន ចូលផ្ទះជួប ប្រពន្ធ-កូនទេ និងខ្លាចឪពុកវាយ ហើយបានគេច ខ្លួនរយៈពេល ៣ថ្ងៃមកហើយ ។

តាមប្រភពបានឱ្យដឹងថា កន្លងមកបុរសនោះបានយកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ១គ្រឿង ដែលជាកម្មសិទ្ធិ របស់ឪពុកក្មេក យកទៅដាក់បញ្ចាំម្ដង រួចមកហើយ ប៉ុន្តែត្រូវប្រពន្ធ ទៅលោះយកមកវិញ ។ បន្ទាប់មកបាន ចូលផ្ទះជាធម្មតា ប៉ុន្តែមិនបាន កែខ្លួន នោះឡើយ ។ ដោយឡែកកាលពី ៣ ទៅ៤ថ្ងៃ នៅមុនពេលកើតហេតុ បុរសនោះបាន យកម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ យកទៅបញ្ចាំយក លុយចាយអស់ទៀត ។

លើកចុងក្រោយ បុរសនេះលែងហ៊ានចូលផ្ទះ  និងបានគេចខ្លួនរហូត ប៉ុន្តែមានសាច់ញាតិយកបាយយក ទឹកទៅឱ្យហូបរហូត ដោយមិន បានដឹងថា បុរសនេះមាន គំនិតចង.ក សម្លាប់ខ្លួននោះឡើយ ។  មុនពេលចង.ក សម្លាប់ខ្លួននោះ បានយកធ្យូងសរសេរ បណ្ដាំនៅលើ ជញ្ជាំង ផ្ទះនោះថា «ពុកម៉ែ មុនកូនផុតទៅ ឱ្យកូនសុំទោសផង ពីកូនថោកទាបម្នាក់នេះ កូនគ្មានមុខអ្វីជួប ប្រពន្ធកូនទេ និងមីងខ្ញុំទេ ពូព្រាប កុំភ្លេចយកកាត គ្រី 26-6-15 បានជាឪពុកម្ដាយ ទីពីររបស់ខ្ញុំសុំទោស អ្នកទាំងអស់គ្នា» ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម