Huawei តែងតាំងលោក David Sun អគ្គនាយក ប្រតិបត្តិថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍
កាលពីថ្ងៃ 13 មីនា ឆ្នាំ 2015 ក្រុមហ៊ុន HUAWEI ជាក្រុមហ៊ុនឈានមុខគេលើ ពិភពលោក ផ្នែក បច្ចេកវិទ្យា និងដំណោះ ស្រាយផ្នែក ទូរគមនាគមន៍ និងជាក្រុមហ៊ុន ស្មាតហ្វូន ដ៍ធំលេខ 3 លើ ពិភពលោក បានតែង តាំងលោក David Sun អគ្គនាយក ប្រតិបត្តិថ្មី ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ។
លោក David Sun នឹងគ្រប់គ្រងនូវរាល់គ្រប់ដំណើរការ និងទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ អាជីវកម្ម ដូចជា ផ្នែកបណ្តាញ ទូរសព្ទ័ ផ្នែកដំណោះ ស្រាយផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ និងផ្នែកហ្គ្រុប អាជីវកម្មអតិថិជន (ស្មាតហ្វូន) ។ ក្រុមហ៊ុន HUAWEI មានវត្តមាន និងដំណើរ អាជីវកម្មរបស់ ខ្លួននៅ ក្នុង តំបន់តាំងពីឆ្នាំ 1997 ។ អគ្គនាយក ប្រតិបត្តិថ្មីនេះ គឺពោញដោយ បទពិសោធន៍ និងជោគជ័យ ក្នុងអាជីព ដ៍យូរអង្វែង ក្នុងប្រវត្តិការងារ ដែលលោក ដឹកនាំ និងពង្រឹង ចំណែកទីផ្សារ ក៍ដូចជាជំរុញ តួរលេខ លក់មាន កំណើនដ៍ខ្លាំង ។
លោកអគ្គនាយក Sun មានបទពិសោធន៍ក្នុងការងារជាថ្នាក់ដឹកនាំអស់រយៈពេល 17 ឆ្នាំ ផ្នែក ទូរគមនាគមន៍ បច្ចេកវិទ្យា គាត់បាន ចាប់ផ្តើមអាជីព ជាមួយ Huawei តាំងពីឆ្នាំ 1998 ដោយទទួល បាននូវតំណែង ថ្នាក់ដឹកនាំធំៗ ដូចជា នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Hangzhou នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Guangzhou នាយកផ្នែក លក់ផ្នែក បណ្តាញណែតវឺក និងបច្ចេកវិទ្យា នៅប្រទេសចិន ។ លោកអគ្គនាយក Sun បាននិយាយថា “ពិភពនៃ បច្ចេកវិទ្យា ដំណោះស្រាយ ទូរគមនាគមន៍ និងគ្រឿង អេឡិចត្រូនិក សម័យនេះ មានការប្រែប្រួល និងអភិវឌ្ឍន៍ ដ៍ខ្លាំងបំផុត នេះគឺជាអ្វី HUAWEI នឹងឈោង ចាប់នូវ ឱកាស ក្នុងយុគសម័យ បំលាស់ប្តូរនេះ ។ HUAWEI បានតាំងចិត្ត ក្នុងការ នាំមក ដំណោះស្រាយ និងសេវាកម្ម ដ៍ល្អបំផុត ថ្មីបំផុត និងធ្វើយ៉ាង ណាអោយ អតិថិជនទទួលបានជោគជ័យ និងចំណេញ ក្នុងអាជីវកម្ម ។ “
លោកអគ្គនាយក Sun ក៍ធ្លាប់ធ្វើជាអគ្គនាយកប្រតិបត្តិស្តីទី និងនាយកគ្រប់គ្រងផ្នែក បច្ចេកវិទ្យា និងដំណោះស្រាយ ផ្នែកទូរគមនាគមន៍ ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ មុននឹងលោក នឹងឡើងមក តំណែងនេះ ។ គួរបញ្ជាក់ថា ប្រទេសដែល នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ហុងកុង តៃវ៉ាន នេប៉ាល ឥណ្ឌា និង ស្រីលង្កា ។
អំពីគ្រុបអាជីវកម្មសម្រាប់អតិថិជន Huawei
ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេស អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន Huawei ពង្រីក ដល់ជាង ១៧០ ប្រទេស កំពុង បម្រើមួយ ភាគបី នៃចំនួន ប្រជាជន សរុបក្នុង ពិភពលោក។ នៅឆ្នាំ ២០១៤ ការនាំចេញ ស្មាតហ្វូនរបស់ ក្រុមហ៊ុន Huawei បានជាប់ លំដាប់ថ្នាក់លេខ បី នៅលើពិភពលោក។ គ្រុប អាជីវកម្មមួយ ក្នុងចំណោម គ្រុបអាជីវកម្ម បីរបស់ក្រុមហ៊ុន Huawei មានដូចជា គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) ដែលចែកចាយ នូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើ ណេត តាមទូរស័ព្ទ (MBB) និងឧបករណ៍ អ៊ីនធើណេត តាមផ្ទះ។ ជាមួយនឹង បទពិសោធន៍ អាជីវកម្មដ៏លើស លប់ផ្នែកបច្ចេកវិជ្ជា ព័ត៌មាន និងទូរគមនាគមន៍(ICT) អស់រយៈពេលជាង២០ឆ្នាំ ជាបណ្តាញសកល ដ៏ទូលំទូលាយ ប្រតិបត្ដិការ អាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃ គូដ៏មានបទ ពិសោធន៍ គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) បានប្តេជ្ញាពាំនាំ យកបច្ចេកវិជ្ជា ចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូនពិភព លោក នូវលទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នក ប្រើប្រាស់ គ្រប់ទីកន្លែង៕
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!