ប្រុងប្រយ័ត្ន! គ្រូពេទ្យរកឃើញ ដុំក្រួសតួចៗ ១០គ្រាប់ ក្នុងភ្នែក ស្រ្តីម្នាក់ បន្ទាប់ពីពាក់កែវ ដាក់ក្នុង ភ្នែក (Contact Lens) យូរពេក!

 
 

ចិន៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលកែវភ្នែករបស់ស្រ្តីម្នាក់ ឡើងរមាស់ក្រហមយ៉ាងខ្លាំង បន្ទាប់ពីនាងបានពាក់ កែវដាក់ក្នុងភ្នែក ឬ ឡែន (Contact Lens) ក្នុងរយ:ពេលយូរ រួចមក។

ស្រ្តីជនជាតិចិនម្នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណច្បាស់លាស់ ត្រូវប្រភពព័ត៌មាន ចុះផ្សាយឲ្យដឹងថា រូបនាង បានទិញកែវដាក់ក្នុងភ្នែក ទំហំធំ ចំនួនមួយគូ ដែលវាជាផលិតផល មានតម្លៃថោក ហើយណាមួយនាងគិតថា កែវភ្នែកធំៗ អាចទាក់ទាញការចាប់អារម្មណ៍ ពីមនុស្សនៅជុំវិញខ្លួនទៀតនោះ នាងក៏បានពាក់វា រយ:ពេលពេញមួយខែ ជាប់តែម្តង។ ក្រោយមក នាងត្រូវបានគេរាយការណ៍ ឲ្យដឹងថា នាងចាប់ផ្តើម មានអារម្មណ៍ថា ភ្នែករបស់នាង ឡើងក្រហម និងរមាស់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយ នាងក៏ប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យ ពិនិត្យមើលថាមកពីមូលហេតុអ្វី។ ក្រោយពេល ពិនិត្យមើលទៅ គ្រូពេទ្យ បានធ្វើការយក កែវដាក់ក្នុងភ្នែក ឬ Len នោះចេញវិញ តែលទ្ធផល បែរជាមិននឹក ស្មានដល់ថា មានដុំក្រួសតូចៗ ១០គ្រាប់ បង្កប់ជុំជិត កញ្ចក់ភ្នែកទៅវិញ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើកែវដាក់ក្នុងភ្នែក សឹករេចរិល ឬក៏ទុកក្នុងកែវភ្នែក រយៈពេលយូរ ដោយគ្មានអនាម័យ ស្អាតល្អទេនោះ មេរោគតូចៗ នឹងអាចរីកលូតលាស់បាន នៅចន្លោះកែវដាក់ក្នុងភ្នែក និងកែវភ្នែក។ លើសពីនេះទៀត មេរោគ វាអាចនឹងទៅស៊ីកែវភ្នែក ហើយយូរៗទៅ នឹងអាចពិការភ្នែក ទៀតផង។ ដូច្នេះហើយ ការពាក់កែវដាក់ក្នុងភ្នែក (Contact Lens) អ្នកគួរតែប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដោយឧស្សាហ៍ដូរវា ជាប្រចាំ និងដោះវា ចេញមកក្រៅ រយៈពេល ៨ម៉ោងម្តង ដើម្បីលាងសម្អាត ហើយប្រសិនបើ មានបញ្ហាដូចជា ក្រហាយភ្នែក ឬក៏មានដំបៅ អ្នកគួរតែដោះវាចេញ៕ ចំណាំ៖ ខាងក្រោមមានរូប ដែលអាចប៉ះពាល់អារម្មណ៍ អ្នកអានមួយចំនួន!



ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម