អ្នកដំណើរពេញមួយរថយន្តក្រុង ភ័យលស់ព្រលឹង ខណៈដាច់កាឡេធ្លាក់ថ្នល់ជាតិ
ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរលើរថយន្តក្រុងមួយបានព្រលឹងចុងសក់ ខណៈដែលរថយន្តកំពុងធ្វើដំណើរ បានដាច់ កាឡេបុកដី បណ្តាលឱ្យ រថយន្ត បោកធ្លាក់មួយ កំណាត់ខ្លួនចេញ ពីថ្នល់ជាតិ ដែលហេតុការណ៍នេះ កើតឡើងកាលពី នៅវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី២២ មីនា ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រ លេខ១១៣ និង១១៤ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងខាងលើមានដឹកអ្នកដំណើរពីខេត្តបាត់ ដំបង ទៅរាជធានីភ្នំពេញ តែពេល មកដល់ចំណុច កើតហេតុ ស្រាប់តែរថយន្ត ដាច់កាឡេ (ខ្លះហៅក្បាលខ្មោច) បណ្តាល ឱ្យរថយន្ត រត់ខុសផ្លូវធ្លាក់ចេញ ពីថ្នល់ជាតិមួយ កំណាត់ខ្លួន ទៅក្រោមថ្នល់ មួយកំណាត់គង ជាប់ថ្នល់ជាតិ ។ នៅក្នុងហេតុការណ៍ នោះ សំណាងល្អពុំមាន អ្នកណារងរបួសទេ ប៉ុន្តែអ្នកជិះ ក្នុងរថយន្តទាំងអស់ សុទ្ធតែនិយាយ ដូចគ្នាថា ភ័យលស់ព្រលឹង ចុងសក់ ខ្លះចង់ខ្យល់ចាប់ ព្រោះតែភ័យពេក ។ ក្រោយពេលកើត ហេតុអ្នក ដំណើរត្រូវបានសាង រថយន្តផ្សេងទៀត ដើម្បីបន្តដំណើរទៅ ដល់គោលដៅ ។
ប្រភពបន្តថា អ្នកធ្វើដំណើរលើរថយន្តក្រុងខាងលើបានស្តីបន្ទោសថា មិនបានត្រួតពិនិត្យរថយន្តឱ្យបាន ត្រឹមត្រូវទេ មុនពេល ចេញដំណើរ សំណាងហើយ គ្មានគ្រោះថ្នាក់ ដល់មនុស្ស បើធ្ងន់ជាងនេះ ប៉ះពាល់ដល់មនុស្ស តើអ្នកណា ជាអ្នកទទួលខុសត្រូវ មិនមែនជីវិត ដាក់លក់ តាមទៅផ្សារឡើយ ។ ក្នុងករណីខាងលើនេះ គេមិនបានឃើញ មន្ត្រីនគរបាលខេត្ត នាំរថយន្តខាងលើ មកពិន័យ ឬធ្វើការអប់រំទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!