ដើរ​លេង​សៀ​ក​លក់​ថ្នាំបុរាណ នៅ​ជាយ​ដែន​ ឆ្លៀត​ដើរ​បាញ់​សត្វ ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង

 
 

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជាអ្នកដើរលេងសៀកផ្សាយលក់ថ្នាំបុរាណនៅឯជាយដែន រួចឆ្លៀត ពេលមិន ទាន់លេងសៀកក៏ យក ចំពាម កៅស៊ូដើរបាញ់សត្វ នៅតាម អូរព្រំដែន ចៃដន្យបានដើរជាន់ មីនបណ្តាលឲ្យ ផ្ទុះដាច់ជើងម្ខាង។

ហេតុការណ៍នេះត្រូវនគរបាលស្រុកថ្មពួកឲ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី ២៣ មីនា ២០១៥ ស្ថិតក្នុងភូមិ គោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ឈួត ថា អធិការរងនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ លី រដ្ឋ អាយុ២០ឆ្នាំ នៅភូមិកសិណខាងត្បូង សង្កាត់គោកចក ក្រុង និង ខេត្តសៀមរាប ជាអ្នកដើរលេងសៀក និង ផ្សព្វផ្សាយលក់ ថ្នាំបុរាណ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ យុវជនរូបនេះ និងក្រុមសៀកជាច្រើននាក់ បានមកលេង សៀកនៅវត្តបឹងតាស្រី ឃុំគោក រមៀត ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។ ពេលនោះយុវជនរងគ្រោះ បានយកចំពាមកៅស៊ូ ដើរបាញ់សត្វ នៅតាមអូរ ព្រំដែន ស្រាប់តែ ជាន់មីនដែល កប់ចោលក្នុងសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះដាច់ ជើងខាងស្តាំ និងជើងខាងឆ្វេង របួសធ្ងន់ផងដែរ ត្រូវបានក្រុម អ្នកលេងសៀក និងកងកម្លាំងសមត្ថកិច្ច ហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ស្រុកថ្មពួកដឹក ទៅសង្គ្រោះភា្លមនៅ មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា- ជប៉ុន នៅស្រុកមង្គលបូរី៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម