ព័ត៌មានលម្អិត មួយចំនួន អំពីនារីវ័យក្មេង ដែលអង្គុយយំ ក្នុងវត្តសំពៅមាស សង្ស័យមាន បញ្ហាផ្លូវចិត្ត ក្រោយបែកបាក់ស្នេហា

 
 

ភ្នំពេញ៖ ព័ត៌មានបន្ថែម អំពីនារីវ័យក្មេងម្នាក់ ដែលកាលពីម្សិលមិញ ធ្វើអោយមានភាពជ្រួលច្របល់ពេញបណ្តាញ សង្គមហ្វេសប៊ុក ក្រោយពេល រូបថតអង្គុយយំ នៅក្នុងវត្តតែម្នាក់ឯង របស់នាងត្រូវបានគេចែករំលែក យ៉ាងព្រោងព្រាត។ ក្នុងនោះដែរ សូម្បីតែគេសួរនាំអ្វី ក៏នាងមិនចេញចម្លើយដែរ ខណ:ដែលអ្នកលេងហ្វេសប៊ុក បាននាំគ្នាប្រកាសស្វែងរក ក្រុមគ្រួសារទៀតផង ដោយសារគិតថា នាងបានវង្វេងផ្លូវ។

ដោយឡែកប្រភពលើហ្វេសប៊ុកមួយ ឲ្យដឹងថា នារីនៅក្នុងរូបភាព ដែលគេបង្ហោះនោះ មានបញ្ហាផ្លូវចិត្ត ដោយសារសង្សារសុំបែកគ្នា ហើយបុរសជាសង្សារ បានព្យាយាមគេចមុខមិនព្រមជួបនាងទៀត ទើបបណ្តាលអោយនាង បាត់បង់សតិអារម្មណ៍ រងនូវវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ ហ៊ានចេញពីផ្ទះ តាំងពីម្តុំផ្សារដេប៉ូ ដល់វត្តសំពៅមាស ដែលជាទីតាំង នាងអង្គុយយំ នោះតែម្តង។ ប្រភពឲ្យដឹងទៀតថា នាងមានអកប្បកិរិយា បាត់ការចងចាំ និងមានសភាព ខ្លាចមនុស្សប្រុស។ ពេលនោះដែរ មានលោកយាយជីម្នាក់ បានចូលមកសួរនាំនាង នាងក៏រត់ទៅអោប លោកយាយជីម្នាក់នោះ ហើយយំយ៉ាងខ្លាំង។ លោកយាយ បាននាំនាងចូលក្នុងបន្ទប់របស់គាត់ ដើម្បីលួងនាងឲ្យហូបបាយ និងសំរាកបន្តិចសិន។ ក្រោយមកទៀត បងប្អូន ឪពុកម្តាយនាងក៏បានមកដល់ ពេលនោះនាងមិនបាន ចាំអ្នកណាម្នាក់ឡើយ ហើយពេលក្រុមគ្រួសារ ចូលទៅជិតគិតតែពីស្រែក ហើយយំរត់ទៅអោប លោកយាយនោះវិញ។ ចំណែកឪពុកម្តាយ និងបងស្រីនាង បានត្រឹមតែឈរមើល ហើយយំប៉ុណ្ណោះ ព្រោះមិនអាចចូលទៅ និយាយអ្វីបាន ក្រៅពីហៅឈ្មោះកូន ទាំងនាងព្យាយាម រត់គេចចេញហើយខ្លាច។

ប្រភពមួយបានសរសេរថា៖ «ខ្ញុំក៏បាន ចូលទៅលួងលោម និងសួរនាំនាង ហើយនាងបានប្រាប់ថា នាងដើរមកម្នាក់ឯង ហើយនាងមិនបានចាំអ្វីទាំងអស់។ ខ្ញុំក៏បាននិយាយ ជាមួយក្រុមគ្រួសារនាង អោយរកវិធី លួងនាងទៅកាន់មន្ទីរពេទ្យ ព្រោះវាមកពីបព្ហាផ្លូវចិត្តខ្លាំង។ ពួកខ្ញុំក៏បានសូមអោយ លោកយាយជីម្នាក់ ដែលនាងអោបមិនលែង ទៅជាមួយ ដោយកុហុកថា លោកយាយត្រូវទៅពេទ្យ ទើបនាងយល់ព្រមទៅជាមួយ។ ពេលនេះនារីម្នាក់នេះ បានគេងសំរាកនៅមន្ទីរពេទ្យ ហើយក៏បានធូរស្រាលហើយ ដែលស្គាល់បង ស្គាល់គ្រួសារ អាចនិយាយបានហើយ»។

គួររំលឹកផងដែលថា វិបត្តិផ្លូវចិត្ត គឺជាជំងឺមួយដ៏ធ្ងន់ធ្ងរ ដែលពិបាកនឹង ព្យាបាលអោយជាសះស្បើយ។ ដូចនេះ វេបសាយខ្មែរឡូត សូមផ្តាំផ្ញើរ ដល់ប្រិយមិត្ត ទាំងអស់ ជាពិសេស យុវវ័យគួរយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត អោយបានល្អ ព្រោះថាពុំមានបញ្ហាអ្វីដែល យើងមិនអាចដោះ ស្រាយបាននោះទេ យើងគួរតែចេះប្រឈមមុខ ជាមួយបញ្ហាទាំងនោះ ដោយធ្វើការពិភាក្សា ជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកជំនាញ ផ្សេងៗ ដើម្បីកុំអោយវា ប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនយើង ជាក់ស្តែង ដូចជានារីម្នាក់ ខាងលើនេះ ដូច្នេះដែរ ហើយនៅពេល ដែលមានរឿង កើតឡើងដូចនេះ មនុស្សដែលឈឺចាប់ ពិបាកចិត្តខ្លាំងជាងគេ គឺជាឪពុក ម្តាយ និងបងប្អូនយើង នោះឯង៕

រូបថតពីហ្វេសប៊ុក

រូបថតពីហ្វេសប៊ុក

 

ប្រភព ហ្វេសប៊ុក

ដោយ Luhan

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម