កីឡា ប៉េតង់ នៅឡាវ កម្ពុជា ជាប់ចំណាត់ ថ្នាក់លេខ១ មេដាយមាស ៣ ចុះលើកទី ២ ធ្វើក្នុង កម្ពុជាវិញ?
ភ្នំពេញ៖ កីឡា ប៉េតង់ គឺជាកីឡា មួយប្រភេទ ដែលទទួលបានជោគជ័យ ជាងគេបំផុត សម្រាប់កម្ពុជា ខណៈដែល កម្ពុជា ធ្លាប់បាន ទទួលពានមេដាយ ពិភពលោក កាលពីឆ្នាំ ២០១៣ នៅប្រទេសបារាំង តែមាន ប្រជាពលរដ្ឋខ្មែរ មួយចំនួនប៉ុណ្ណោះ ដែលធ្លាប់ដឹង ពី ព្រឹត្ដិការណ៍មួយនេះ។
ព្រឹត្ដិការណ៍ នៅប្រទេសបារាំង
ជាមួយគ្នានេះដែរ កាលពីឆ្នាំ ២០១៤ ការប្រកួតកីឡា ប៉េតង់ ជើងឯក អាស៊ីអាគ្នេយ៍ ជាលើកទី មួយ ធ្លាប់បាន ធ្វើឡើង នៅឯ ប្រទេសឡាវ ដែលលទ្ធផល កម្ពុជា ជាប់ចំណាត់ ថ្នាក់ លេខ ១ ដែលទទួល បានមេដាយ មាស ចំនួន ៣,មេដាយ ប្រាក់ចំនួន ០៦ និង មេដាយ សំរិទ្ធិចំនួន ០១។ ទាំងនេះ គឺជាមោទនភាព ជាតិ ដែលកម្ពុជា អាចយកឈ្នះ ការប្រកួតនេះ ជាច្រើន វិញ្ញាសារ ជាមួយនឹង ប្រទេសដទៃទៀត។
រូបភាព ពេលប្រកួតលើកទី មួយ ក្នុងប្រទេសឡាវ
យ៉ាងណាមិញ ការជ្រើសរើស ជើងឯក អាស៊ីអាគ្នេយ៍ ជាលើកទី ២ ឆ្នាំ ២០១៥ នេះនឹងប្រារព្ធ ឡើង នៅក្នុង កម្ពុជា វិញម្ដង នាថ្ងៃទី ០២ ,០៣, ០៤ និង០៥ ខែ មេសា ខាងមុខនេះ នៅឯ ពហុកីឡដ្ឋាន ជាតិអូឡាំពិក។ ចំពោះការប្រកួត ជាលើកទី២នេះ មានការចូលរួមពី បណ្ដាប្រទេស ចំនួន ៧ និងមានការ ផ្សាយ បន្ដផ្ទាល់ ពីស្ថានីយ៍ ទូរទស្សន៍ ប៉ុស្ដន៍អប្សរា ផងដែរ។
ខ្មែរឡូត នឹងសង្ឃឹមថា កម្ពុជា នៅតែ ឈរលំដាប់ថ្នាក់ លេខមួយ ដូចជា ការប្រកួត លើកដំបូង ចុះប្រិយមិត្ដ បងប្អូន ប្រជាពលរដ្ឋខ្មែរ យល់យ៉ាងណា ដែរ សម្រាប់ការ ប្រកួតលើកទី ២ នេះ តើកម្ពុជា អាចរក្សា ចំណាត់ថ្នាក់ លេខ ១ ដែរឬទេ?
ក្នុងរយៈពេល ៤ថ្ងៃនេះ នៅឯ ពហុកីឡដ្ឋាន ជាតិអូឡាំពិក ក៏មានការតាំង ស្ដង់ ជាច្រើន សម្រាប់លក់ ផលិផលផ្សេងៗ ដែលប្រិយមិត្ដ ក៏ដូចជា បងប្អូនណា ចាប់អារម្មណ៍ អាចសាកសួរ ព័ត៌មាន និងទាក់ ទងបាន តាមលេខទូរស័ព្ទ 017 68 57 46
ដោយ៖ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!