ប្រទះឃើញសព បុរសម្នាក់ ត្រូវគេវាយ សម្លាប់ សមត្ថកិច្ច ស្វែងរកសាច់ញាតិមិន ទាន់ឃើញ

 
 

កំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានប្រជាពល រដ្ឋប្រទះឃើញដេកស្លាប់ ក្នុងប្រឡាយតាម ផ្លូវលំក្រាល គ្រួសក្រហម ស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីវេលា ម៉ោង៣និង២០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ដោយសមត្ថកិច្ចសង្ស័យថា ជាអំពើ ឃាតកម្ម ។

រហូតមកដល់រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ សាច់ញាតិជនរងគ្រោះមិនទាន់ ឃើញមកទទួលសព យកទៅធ្វើបុណ្យតាម ប្រពៃណីនៅឡើយទេ ហើយសមត្ថកិច្ចបន្ដ ធ្វើការអំពាវនាវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាង លើនោះ យុវជនម្នាក់ឈ្មោះយ៉ាំ ថៃ អាយុ ១៩ឆ្នាំ បានដើរមកបាញ់សត្វ ស្រាប់តែប្រទះ ឃើញសពជនរងគ្រោះ ដោយមានស្លឹកដើម អាកា ស្យាគ្របពីលើ ។

សមត្ថកិច្ចបន្ដថា ក្រោយពីចុះទៅពិនិត្យ នោះជនរងគ្រោះ គ្មាននរណាម្នាក់ស្គាល់នោះ ឡើយ ប៉ុន្ដែមានស្នាម ជាំហើមនៅលើបំពង់ ក នៅលើក្បាលពីក្រោយ ដោយមានគេវ៉ៃ និងវត្ថុរឹង រហូតដល់ស្លាប់ ។

សេចក្ដីរាយការណ៍បន្ដទៀតថា សពជន រងគ្រោះសម្បុរខ្មៅស្រអែម កាត់សក់ខ្លី ស្លៀកខោខូវប៊យ អាវយឺតដៃវែង ពណ៌ខ្មៅ កម្ពស់១,៧០ម៉ែត្រ ។

ជុំវិញសពជនរងគ្រោះ សមត្ថកិច្ចបាន យកទៅតម្កល់ទុកជាបណ្ដោះអាសន្ន ហើយ បើមិនទាន់រកឃើញ ក្រុមគ្រួសារឬសាច់ញាតិ នោះនឹងយកទៅបូជា ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម