ចេញពី ញ៉ាំការ បើករថយន្ត បុករថយន្ត ២គ្រឿង សង៩៣០ដុល្លា (មានវីដេអូ)
រាជធានីភ្នំពេញ៖ បុរសម្នាក់រួមជាមួយស្ត្រី ម្នាក់ទៀតបានចេញពីញ៉ាំការគេ បើករថយន្តហាយឡែន ឌ័រក្នុងល្បឿនលឿន ក៏វ៉ាក់ទៅបុកជាមួយរថយន្តកាមរីបាឡែន ១គ្រឿងទៀតកំពុងបើកចេញ ពីផ្លូវផ្សេងទៀតត្រង់ ចំណុចបែកជា៤ ។ ប៉ុន្តែរថយន្តបង្កមិនព្រមឈប់ ធ្វើការដោះស្រាយនោះទេ បែរជាព្យាយាមបើករត់ ទៅប៉ះរថយន្តកាមរី ឆ្លាមមួយគ្រឿង ដែលកំពុងចតចោលលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តកាមរី បាឡែនខ្ទេចមួយកំណាត់ ក្រោយស្ទើរទាំងស្រុង។ចំណែករថយន្តហាយឡែនឌ័រ ខ្ទេចមួយកំណាត់មុខ រីឯរថយន្ត កាមរីឆ្លាមគ្រាន់តែរងការខូចខាត់តិចតួច។
ហេតុការណ៍នេះបាន កើតឡើងកាលវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ ១០១១កែងផ្លូវ ១០៦៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្រោយកើតហេតុម្ចាស់ រថយន្តហាយឡែនឌ័របាន ចេញថ្លៃខូចខាតឲ្យរថយន្ត កាមរីបាឡែនចំនួន៩០០ ដុល្លា ចំណែករថយន្តកាមរី ឆ្លាមសង ៣០ដុល្លា ដើម្បីបញ្ចប់រឿង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!