កម្មករ​ ក្រុមហ៊ុន​សិន​ទ្រី​ ម្នាក់​ត្រូវ​ចរន្ត អគ្គិសនី​ឆក់ ​ស្លាប់​ពេល ​លាង​រថយន្ត

 
 

រាជធានីភ្នំពេញ ៖ បុរសជាកម្មករប្រមូល សំរាមឲ្យក្រុមហ៊ុនស៊ិនទ្រី ម្នាក់ត្រូវបានចរន្តអគ្គិសនី ឆក់ស្លាប់យ៉ាងអណោចអធម្ម ខណៈដែលចប់ម៉ោងការងារបានអូស ទុយោទឹកដើម្បីលាងរថយន្តត្រូវ ចរន្តអគ្គិសនីឆ្លងឆក់ស្លាប់តែម្ដង។ ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុចបរិវេណ យាន្តដ្ឋានក្រុមហ៊ុនសិនទ្រី ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ 

ជនរងគ្រោះឈ្មោះ ខន អូរ អាយុ២០ឆ្នាំជាកម្មករ ប្រមូលសំរាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ជាមួយសាច់ញាតិ ម្ដុំប្លូស្កាយ ក្រោយរោងចក្រសាន់តិច ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិបន្លាផ្អែក ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ហើយធ្វើការនៅ ក្រុមហ៊ុនខាងលើនេះបានជិតកន្លះឆ្នាំមកហើយ ។ចំណែកសាកសពត្រូវបាន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ថាប្រមាណ ជាកន្លះឆ្នាំមុននេះគឺ មានករណីដូចគ្នានេះ បណ្ដាលឲ្យបុរសជាកម្មករ ប្រមូលសំរាមម្នាក់ស្លាប់ភ្លាមៗផងដែរ ហើយប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ដល់ម្ចាស់ក្រុមហ៊ុនដែល រៀប ចំឧបករណ៍ខ្វះបច្ចេកទេស បណ្ដាលឲ្យបុរស២ នាក់ស្លាប់នៅកន្លែងតែ មួយ។ ប្រជាពលរដ្ឋក៏សំណូម ពរដល់ សមត្ថកិច្ចជំនាញមេត្តាចុះមកត្រួតពិនិត្យ និងចាត់វិធានការចំពោះក្រុមហ៊ុន ខាងលើនេះផងដែរ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម