ចន អេឡិចហ្សូរ៉ា រាង​ចាល​នឹង​រឿង​ស្នេហា ក្រោយ​ប៉ះ​ជា​មួយ​នារី​បរទេស

 
 

ភ្នំពេញ៖ ក្រោយពីផ្តាច់ទំនាក់ទំនង ស្នេហ៍ជាលើកទីបី ជាមួយនារីជា ជនជាតិបរទេស កំពុងរស់នៅ ស្រុកខ្មែរនោះបាន ធ្វើឱ្យតារាសម្តែង និងជា ពិធីករ ប្រុសរាងសង្ហា លោក ចន អេឡិចហ្សូរ៉ា សម្រេចចិត្តចេញមុខ ប្រកាសជាសាធារណៈ ដើម្បី ឱ្យមហាជនបានដឹងថា ពេលនេះ លោកពុំ ត្រូវការមានស្នេហា ជាមួយនារីណាម្នាក់ទៀតនោះឡើយ ។ ខណៈ ស្នេហាមុនៗនេះ តែងធ្វើឱ្យ លោកគ្មានភាពជឿជាក់ លើភាពស្មោះត្រង់ របស់ពួកគេ ។

តារាសម្តែងសម្តីផ្អែម លោក ចន អេឡិចហ្សូរ៉ា កាលពីថ្មីៗកន្លងមកនេះ ត្រូវបានមហាជនបាន ស្គាល់និង ដឹង ស្ទើរគ្រប់គ្នាថា លោកគឺជា តារា ប្រុស មួយដួង ដែលសម្បូរទៅដោយមន្តស្នេហ៍ និងតែងផ្លាស់ប្តូរ រសជាតិស្នេហា ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ធ្លាប់ឆ្លងកាត់ នូវការ ភ្លក្សរសជាតិ ស្នេហ៍ ជាមួយនារីបរទេសខុសជាតិ សាសន៍ទៀត ផង ។

តារាសម្តែងក្តោបក្តាប់ បានឱកាសសិល្បៈច្រើន តាមរយៈការថតសម្តែង ធ្វើជាពិធីករ និងដើរបង្ហាញម៉ូដ លោក អេឡិច ហ្សូរ៉ា មុននេះ បន្តិច បានបែកធ្លាយដំណឹង ពីការបែកបាក់សម្ព័ន្ធភាព ស្នេហាទី៣ ជាមួយនារី បរទេសមកថា ជីវិតស្នេហា ខុសជាតិសាសន៍រវាងលោក ចន អេឡិច ហ្សូរ៉ា ជាមួយនារី ជនជាតិបារាំង ដែលបានទាក់ទងគ្នាអស់រយៈពេលប្រមាណ ជា១ឆ្នាំមកនោះ ឥឡូវបានប្រែក្លាយ ទៅជារឿងបែក បាក់គ្នាវិញ ហើយ។ ប៉ុន្តែមុននេះ លោកចេញមុខបដិសេធថា ពុំមែន ជាការពិតនោះឡើយ ។

ផ្ទុយពីការពិត ថ្មីៗនេះ មានប្រភពច្បាស់ការ បានប្រាប់គេហទំព័រ LookingTODAY ថាតារាសម្តែងលោក ចន អេឡិច ហ្សូរ៉ា ពិតជាបាន បែកបាក់ស្នេហ៍ ជាមួយសង្សារទី៣នារីជនជាតិបានរាំងច្បាស់ណាស់ ព្រោះអីកន្លងមកនេះ អ្នកទាំងពីរ បានផ្តាច់ការទាក់ទងគ្នា ទៅហើយ។

ប្រភពពីអ្នកសិល្បៈ និយាយក្នុងល័ក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ភាពផ្អែមល្ហែម រវាងពួកគេទាំងពីរ ធ្លាប់ មានពីមុនៗ មកនោះ បច្ចុប្បន្នបាន ប្រែក្លាយ ទៅជារឿងធម្មតាវិញ ហើយដោយការអស់និស្ស័យស្នេហ៍ បូករួមនិង ភាព នឿយណាយ ពីចំណងស្នេហ៍ បែរទៅជាមិត្តភាព រាប់អានគ្នា លក្ខណៈធម្មតា ។ ជាមួយគ្នានោះ រាល់ការដើរកំសាន្ត ឬ ចូលរួមកម្មវិធីផ្សេងៗ គេសង្កេតឃើញថា លោក អេឡិច ហ្សូរ៉ា ពុំដែល បណ្តើរដឹកដៃ នារីសង្សាបរទេសម្នាក់ នេះទៅ ជាមួយគ្នា ដូចពេលមុនៗ នោះឡើយ ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៥នេះ តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បាននិយាយដោយទទួលស្គាល់ថា លោកពិតជាបានផ្តាច់ ទំនងទំនងស្នេហា ជាមួយគូរស្នេហ៍ថ្មី នារីជន ជាតិបរទេសមែន តែអ្នកទាំងពីរ គឺនៅតែរាប់អានគ្នា ជាធម្មតា ។

លោក អេឡិច ហ្សូរ៉ា បាននិយាយបន្តទៀតថា«បាទ និយាយទៅខ្ញុំបែកគ្នាជាមួយគាត់ (សង្សាបរទេស) ហើយឥឡូវ យើងធ្វើជាមិត្តភក្តិ និងគ្នាវិញ ហើយក៏អត់អន់ចិត្តពីគ្នារៀងខ្លួនដែរ បញ្ហាហ្នឹង គឺព្រមព្រៀងគ្នាទៅវិញទៅមក ។

រហូតមកដល់ពេលនេះខ្ញុំនឹងគាត់បានបែកគ្នា៤ខែមកហើយ ។ តែដំបូងឡើយខ្ញុំគិតថា បែកគ្នាស្ងាត់ៗ តែឥឡូវឈប់ លាក់ទៀត ហើយ ព្រោះយើងបែកគ្នាដោយចិត្តរៀងៗខ្លួន (សើច) គេអស់ចិត្តយើងអស់ចិត្ត » ។

តារាប្រុសលោក អេឡិច ហ្សូរ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកសុំឈប់គិតពីរឿងស្នេហា នេះទៀត ហើយ ព្រោះចង់ យកឱកាសនេះ គិតពីរឿង ការងារ សិល្បៈឱ្យបានច្រើន ហើយក៏លែងចង់គិតពីរឿង មានស្នេហានេះទៀតដែរ ។

ម្យ៉ាងចង់យកពេលវេលានេះ នៅក្បែរទស្សនិកជនអ្នកគាំទ្រឱ្យបានច្រើនៗល្អជាង ។ លោកបានបន្ថែម ថា «តាមខ្ញុំគិត ចង់ធ្វើការងារ សិល្បៈ ឱ្យបានច្រើន និងខ្លាំងជាងនេះទៅទៀត ហើយក៏ឈប់រវីរវល់ និងរឿងស្នេហានេះដែរ ព្រោះអីវាអត់ ប្រយោជន៍ នៅពេលយើង មានលុយ ទើបមាន ស្នេហាស្មោះស្ម័គ្រ ដូចគេនិយាយ ថា No money No honey» ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម