កម្រឃើញ! កាត់សក់បែបបុរាណ ដោយដង្កៀបដែក ដុតនឹងភ្លើង ធ្លាប់ជាវិធីដ៏ពេញនិយម កាលពីមុន (មានវីដេអូ)

 
 

ចិន៖ បុរសចំនាស់ម្នាក់ ឈ្មោះ Wang Weibu គឺជាជាងកាត់សក់ មួយរូប ក្នុងចំណោមជាងកាត់សក់ ដទៃទៀត ដែលនៅបន្តអនុវត្ត សិល្បះនៃការកាត់សក់បែបបុរាណ ដែលមានឈ្មោះថា Dahoujia ។ របៀបនៃការកាត់ដ៏ចំលែកនោះ គឺជាង ត្រូវប្រើប្រាស់ដង្កៀបដែកមួយគូ ដុតនឹងភ្លើងឲ្យឡើងក្តៅ រួចយកមកគាបសក់ ឲ្យដាច់ ជំនួសឲ្យការកាត់សក់។


លោកតា Weibu កំពុងកាត់សក់តាមបែប Dahoujia ឲ្យអតិថិជនរបស់គាត់

លោកតា Weibu អាយុ៧២ ឆ្នាំ ចាប់ផ្តើមការកាត់ ដោយប្រើដែកដង្កៀប ដុតនៅលើភ្លើងដែលកំពុងឆេះ រហូតដល់វាឡើងក្រហម រួចយកដង្កៀបនោះ ទៅប៉ះទឹកឲ្យវាត្រជាក់បន្តិច។ បន្ទាប់មកលោកតាបានប្រើដង្កៀបទៅផ្តាច់សក់ ទៅតាមប្រវែងដែលគាត់ចង់បាន និងចុងក្រោយគឺគាត់គៀបសក់ទាំងអស់ ដែលនៅសល់ឲ្យត្រង់។

ទោះបីជាវា ធ្វើឲ្យសក់ឆេះមែន ប៉ុន្តែលទ្ធផលចុងក្រោយ សក់នោះ នឹងត្រង់ដូចអ៊ុតហើយអាចទុកបាន រយៈពេលយូរ ដល់ទៅ៣ខែ។ ការកាត់តាមបែប Dahoujia នេះ ធ្លាប់ពេញនិយមខ្លាំង ក្នុងប្រទេសចិន កំឡុងទសវត្សឆ្នាំ ៨០។ “វាមិនត្រឹមតែខ្វះខាត ជាងកាត់សក់ដែលកាត់ តាមរបៀបនេះនោះទេ ប៉ុន្តែសូម្បីតែអតិថិជន ក៏លែងសូវមានដែរ។ បច្ចុប្បន្ននេះ ភាគច្រើន មានតែមនុស្ស ចាស់ប៉ុណ្ណោះដែលមកហាងរបស់ខ្ញុំ” លោកតា Weibu បានប្រាប់ដូច្នេះ។ បើទោះជា មិនសូវមានតំរូវការច្រើន ក៏ពិតមែន ប៉ុន្តែលោកតាបន្តថា អាជីវកម្មហាងកាត់សក់របស់គាត់ ដែលស្ថិតក្នុងខេត្ត Sichuan នោះ នៅតែដំណើរការបានល្អ។

អតិថិជនដែលមកកាត់ ហាក់មើលឃើញ ពីគុណសម្បត្តិ នៃការកាត់តាមបែប Dahoujia ដោយសារតែសក់របស់ពួកគាត់ ត្រង់បានយូរដោយមិនមានឆ្លងកាត់ ការប្រើសារធាតុគីមី។ គុណវិបត្តិតែមួយគត់ នៃការកាត់តាមរបៀបនេះ គឺសក់មានធុំក្លិនឈ្ងៀម ប៉ុន្តែបើតាមលោកតា Weibo បានឲ្យដឹងថា អតិថិជន គាត់មិនសូវមានបញ្ហា ជាមួយរឿងនោះទេ៕


ដង្កៀបត្រូវដុតនឹងភ្លើងឲ្យឡើងក្រហម មុននឹងយកទៅប្រើកាត់សក់


ការកាត់របៀបនេះលែងពេញនិយមទៀតហើយ អ្នកមកកាត់សព្វថ្ងៃភាគច្រើនជាមនុស្សចាស់


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម