តារាថៃល្បីៗ ស្កាត់មកជួបអ្នកគាំទ្រនៅស្រុកខ្មែរ ម្សិលមិញ
តារាសម្ដែងល្បីរបស់ថៃចំនួន ៧ នាក់ បានស្កាត់មកជួបអ្នកគាំទ្ររបស់ពូកគេ ក្នុងប្រទេសកម្ពុជា កាលពីរសៀលម្សិលមិញនេះ នៅក្នុងកម្មវិធីមួយមានឈ្មោះថា “ជំនួបតារា” ដែលរៀបចំដោយរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសុរិយា។
តារាថៃទាំងនោះ សុទ្ធសឹងតែជាតួអង្គសំខាន់នៅក្នុងភាពយន្តល្បីរឿង “ខ្ញុំខ្លាចហើយម៉ែណាត” កំពុងទទួលបានការគាំទ្រ នាពេលបច្ចុប្បន្ន និង ត្រៀមយកមកចាក់បញ្ចាំងនៅរោងភាពយន្តខាងលើនៅថ្ងៃទី ១៥ ខែឧសភា ខាងមុខនេះ។
អ្នកគាំទ្រណែនណាន់ ប្រដាប់ដោយទូរសព្ទទំនើប ដើម្បីផ្ដិតយករូបភាព Supper Star របស់គេរៀងខ្លួន ដោយមានទាំងសំឡេងហ៊ោកញ្ជ្រៀវ ធ្វើឲ្យអាជីវករលក់ដូរក្បែរនោះចម្លែកចិត្ត ព្រោះមិនដែលមានយុវវ័យចូលរួមច្រើនដូច្នេះទេ។ ទឹកចិត្តកើតចេញពីការគាំទ្ររបស់ Fans ធ្វើឲ្យតារាថៃទាំង ៧ ដួង នោះ ហាក់ញញឹមបិទមាត់មិនជិត។
លោក ឈុំ ប៊ុនលី បុគ្គលិករោងភាពយន្ត Platinum Cineplex បាននិយាយថា អ្នកគាំទ្រច្រើនដូច្នេះ មិនមែនមានតែនៅរោងភាពយន្តនោះទេ សូម្បីពូកគេចុះពីយន្តហោះ ក៏មានអ្នកគាំទ្រជាយុវវ័យ ទៅចាំទទួលយ៉ាងកកកុញដែរ។ ដោយឡែកសម្រាប់កម្មវិធីរសៀលម្សិលមិញនេះ មានមនុស្សចូលរួមច្រើនលើសពីការរំពឹងទុក ធ្វើឲ្យបរិវេណខាងមុខរោងភាពយន្តមិនអាចផ្ទុកមនុស្សអស់នោះទេ។
ទោះបីជាយ៉ាងណា បុគ្គលិករូបនេះ ក៏បានប្រាប់ពីមូលហេតុនៃដំណើររបស់តារាសម្ដែងថៃទាំងនោះផងដែរថា ពូកគេក៏ចង់ដឹងពីសន្ទុះ នៃការគាំទ្រ នៅក្នុងប្រទេសកម្ពុជា ចំពោះរឿង “ខ្ញុំខ្លាចហើយម៉ែណាត” ដែលនឹងចាក់បញ្ចាំងក្នុងពេលខាងមុខនេះ មុននឹងធ្វើការសម្រេចចិត្តផលិតវគ្គទី ២ បន្តទៀត និង ការគាំទ្រចំពោះតារារបស់ពូកគេ។
រឿង “ខ្ញុំខ្លាចហើយម៉ែណាត” នឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី ១៥ ខែ ឧសភា ខាងមុខនេះ នៅរោងភាពយន្តPlatinum Cineplex ផ្សារទំនើបសុរិយា។ អ្នកចង់ទស្សនា សូមអញ្ជើញទៅកាន់រោងភាពយន្តនេះ ឬកក់សំបុត្រតាមរយៈគេហទំព័រ www.platinumcineplex.com.kh ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!