មន្ត្រី​ប៉ូលិសម្នាក់​​អត់​លុយ​បង់​ថ្លៃ​ជួលផ្ទះគេ ​​បែក​គំនិត​ឆក់​ទូរ​ស័ព្ទ​​​ ត្រូវ​ចាប់ខ្លួន (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីប៉ូលិស ត្រូវនគរបាលចរាចរណ៍ រួមទាំង ប្រជាពលរដ្ឋ ដេញចាប់បាន កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៣ មីនា ២០១៥ នៅតាមផ្លូវ លេខ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីអ្នករត់រ៉ឺម៉ក ម៉ូតូម្នាក់ នៅសង្កាត់បឹងកក់ រួចព្យាយាមរត់គេចខ្លួន។

ជនសង្ស័យ ត្រូវគេស្គាល់ ឈ្មោះ ចាប ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីប៉ូលិស ការិយាល័យ បុគ្គលិកក្រសួងមហាផ្ទៃ ស្នាក់នៅ ផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ មួយគ្រឿង ម៉ាកសាំសុងពី អ្នករត់រ៉ឺម៉កម៉ូតូ ដែលកំពុង ឈប់និយាយទូរស័ព្ទ តាមផ្លូវនៅមុខ ស្ថានីយទី២ សង្កាត់ទឹកល្អក់ទី១ បានសម្រេច ហើយរត់ឆ្លងថ្នល់ គេចខ្លួន ទៅទិសខាងជើង។ ខណៈនោះ អ្នករ៉ឺម៉កម៉ូតូ បានស្រែកឆោឡោ ធ្វើឱ្យផ្អើល ដល់ប៉ូលិសរៀបចំ សណ្តាប់ធ្នាប់ នៅក្បែរនោះ និងប្រជាពលរដ្ឋ នាំគ្នាដេញចាប់ បានប្រគល់ឱ្យ ប៉ូលិសប៉ុស្តិ៍បឹង កក់ទី១ ចាត់ការ តាមនីតិវិធី ចំណែកទូរស័ព្ទ ត្រូវបានប្រគល់ ឱ្យម្ចាស់វិញ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា មូលហេតុ ដែលរូបគេ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ អ្នករត់រ៉ឺម៉កម៉ូតូ នេះដោយសារ អត់លុយ បង់ថ្លៃផ្ទះជួលគេ ចំនួន៥០ដុល្លារ ហើយប្រាក់ខែ អត់ទាន់បើកទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា មន្ត្រីប៉ូលិសសង្ស័យ ខាងលើ ជាមនុស្សប្រើប្រាស់ ថ្នាំញៀនផងដែរ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម