ទីបំផុត ដឹងការពិតហើយ! សង្សារថ្មី របស់ Lee Minho គឺនាង Suzy សមាជិកក្រុម MissA
កូរ៉េខាងត្បូង៖ បន្ទាប់ពីមាន ពាក្យចចាអារ៉ាម ថ្មីៗនេះ រវាងសម្ព័ន្ធភាព រវាងតារាសម្តែង ដ៏ល្បីល្បាញ លោក Lee Minho និងសមាជិក នៃក្រុមចម្រៀង MissA នាង Suzy ឥឡូវនេះ ផលិតកម្មរបស់ពួកគេទាំងពីរ បានចេញមុខអះអាង ទទួលស្គាល់ការពិតហើយ។
កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៥នេះ ផលិតកម្ម JYP Entertainment បានចេញ សេចក្តីថ្លែងការណ៍មួយថា "នាង Suzy និងលោក Lee Minho កំពុងស្វែងយល់ចិត្តគ្នា បានរយៈពេល ១ខែមកហើយ។ ពួកគេបានធ្វើដំណើរ ទៅកាន់ទីក្រុងឡុងដ៍ និងប៉ារីស សំរាប់កាលវិភាគ ការងារ រួចហើយពួកគេ បានចំណាយពេលវេលាជាមួយគ្នា ជាច្រើន"។ ស្រដៀងគ្នានេះដែរ ភ្នាក់ងារផលិតកម្ម StarHaus របស់លោក Lee Minho ក៏បានចេញ សេចក្តីថ្លែងការណ៍ ដែលថា "ថ្ងៃនេះ យើងចង់ឆ្លើយតប ទៅនឹងប្រភពព័ត៌មាន ផ្សេងៗ ដែលលោក Lee Minho និងនាង Suzy កំពុងស្វែងយល់ចិត្តគ្នា រយៈពេល១ខែមកហើយ យ៉ាងពិតប្រាកដ ហើយបច្ចុប្បន្ននេះ ពួកគេ គឺនៅក្នុងដំណាក់កាល ស្វែងយល់គ្នា យ៉ាងប្រុងប្រយ័ត្ន ទៅវិញទៅមក ចំពោះអារម្មណ៍ និងអត្តចរិតរៀងៗខ្លួន។ ពួកយើងសង្ឃឹមថា នឹងមាន ព័ត៌មានល្អ ជាងនេះទៀត នៅពេលក្រោយ"។
គួររំលឹកផងដែរថា តារាសម្តែង ក្នុងរឿងភាគកូរ៉េ The Heirs លោក Lee Minho បានទទួលភាពល្បីល្បាញខ្លាំង បន្ទាប់ ពីសម្តែង ជាតួឯកប្រុស ក្នុងរឿង Boys Over Flowers (រឿង F4 កូរ៉េ) ហើយត្រូវបានគេ ដាក់ងារថាជាប្រុសស្អាត ផងដែរ (Flower boy)។ ចំនែកនាង Suzy គឺជាសមាជិកដែលមានឥទ្ធិពល ក្នុងក្រុមចម្រៀង ស្រី MissA ដ៏ល្បីល្បាញមួយ របស់កូរ៉េខាងត្បូងផងដែរ៕
លោក Lee Minho
នាង Suzy
Lee Minho និង Suzy នៅក្នុងរថយន្តជាមួយគ្នា
រូបថត Lee Minho និង Suzy ត្រូវគេថតបាននៅទីសាធារណៈ
ប្រភព Koreaboo
ដោយ Luhan
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!