នគរបាលខេត្ដ ព្រះសីហនុ បង្ក្រាប ក្រុមចោរប្លន់ជនបរទេស នៅលើ កោះរ៉ុង ៤នាក់
ព្រះសីហនុ ៖ ជនសង្ស័យ៤នាក់ ដែល ពាក់ព័ន្ធទៅនឹង សកម្មភាពប្លន់ ជនជាតិបរទេស យកអស់ ទ្រព្យសម្បត្ដិ ជាង៤០០០ដុល្លារ កាលពីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥កន្លង ទៅនោះ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្ម ទណ្ឌ និងនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវ រហូតបង្ក្រាប បានជាបន្ដបន្ទាប់ ។
ជនសង្ស័យទាំង៤នាក់ ត្រូវបាននគរបាល ខេត្ដព្រះសីហនុ បង្ហាញមុខជាសាធារណៈ ព្រមទាំងវត្ថុតាង ដែលដកហូត បាននាព្រឹកថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៥ ក្រោយពីត្រូវបាន ចាប់ខ្លួនក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដព្រះសីហនុ បានបញ្ជាក់ថា ជន សង្ស័យទាំង៤ នាក់ ដែលត្រូវចាប់ ខ្លួនក្នុង ករណីប្លន់ជនបរទេសនៅលើកោះរ៉ុង រួមមាន ទី១ ឈ្មោះវ៉ាន់ សីហាក់វ័ន អាយុ២២ឆ្នាំ មុខ របរកម្មករសំណង់ រស់នៅភូមិកោះតូច សង្កាត់ កោះរ៉ុង ក្រុងព្រះសីហនុ ទី២ ឈ្មោះជឹម រតនា អាុយ២៧ឆ្នាំ មុខរបរបើកផ្ទះសំណាក់ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ទី៣ ឈ្មោះជួប ទិត្យ អាយុ២៧ឆ្នាំ មុខរបរនេសាទ បច្ចុប្បន្នរស់នៅភូមិស្មាច់ដែង ឃុំរា ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ និងទី៤ឈ្មោះ ឃួន ហ៊ុន អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្ទះ សំណាក់កោះរ៉ុង រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ។
តាមមន្ដ្រីនគរបាលរូបនេះ ក្រោយពីមាន ករណីប្លន់ជនជាតិបរទេសម្នាក់ ជនជាតិ កាណាដានិងម្នាក់ទៀត ជនជាតិហ្វាំងឡង់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០១៥ នគរបាលជំនាញ ព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលខេត្ដព្រះ សីហនុ និងនគរបាលមូលដ្ឋាន ក្រោមការដឹក នាំ បញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ដ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ ព្វ្រមទាំងដកហូតបានវត្ថុតាងជាច្រើនផងដែរ ។
សូមបញ្ជាក់ថា ក្នុងករណីប្លន់ជនបរទេស ខាងលើនេះ ក្រុមចោរបានយកទ្រព្យសម្បត្ដិ អស់ជាង៤០០០ដុល្លារ ក្នុងនោះរួមមានលុយ ៣០០០ដុល្លារ កុំព្យូទ័រមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង និងកាមេរ៉ា ថតរូបមួយគ្រឿង។
មន្ដ្រីនគរបាលខេត្ដព្រះសីហនុ បានបញ្ជាក់ ថា ជនរងគ្រោះទី១ ឈ្មោះ NLEML JOONIJUHANJ អាយុ៤០ឆ្នាំ ជាជនជាតិ ហ្វាំងឡង់ និងទី២ ឈ្មោះ HAYMICHEL អាយុ៣៥ឆ្នាំ ជាជនជាតិកាណាដា ដែលពួក គេទាំងពីរនាក់ ជាម្ចាស់ហាងយីហោ BHGH ស្ថិតនៅចំណុចបឹងកាឡូឡុងប៊ិច ភូមិសុខសាន នៅលើកោះរ៉ុង រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមចោរបានកាប់ប្រហារទៅលើពួកគេទាំងពីរនាក់ ។
សូមបញ្ជាក់ថា ក្រោយពីមានករណីមិន ប្រក្រតីក៏ដូចជាបទល្មើសមួយចំនួនបានកើត ឡើងនៅក្នុងទឹកដី ខេត្ដ ទេសចរណ៍ ជាប់មាត់ សមុទ្រមួយនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍នេត សាវឿន បានបញ្ជា ឱ្យលោកឧត្ដមសេនីយ៍ឯក អ៊ិន បូូរ៉ា ប្រធាន នាយកដ្ឋានកណ្ដាលយុត្ដិធម៌ ដឹកនាំក្រុមការ ងារចុះទៅស្រាវជ្រាវ និងបើកកិច្ចប្រជុំពិភា ក្សាជាមួយថ្នាក់ដឹក នាំនិងមន្ដ្រីនគរបាលពាក់ ព័ន្ធនៅខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៥ ដើម្បីពង្រឹកការងារឡើង វិញ ៕
ជនសង្ស័យទាំង៤នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ ជាប់ពាក់ព័ន្ធ នឹងករណីប្លន់ជនបរទេស
លោកឧត្តមសេនីយ៍ អ៊ិន បូរ៉ា ដឹកនាំកិច្ចប្រជុំ ការងារសន្តិសុខ នៅខេត្តព្រះសីហនុ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!