អ៊ឹម ជីវ៉ា ត្រូវចោរលួច គាស់ទ្វារឡាន យកទ្រព្យសម្បត្តិ នៅកោះពេជ្រ អស់ជាង ៤ពាន់ដុល្លារ
ភ្នំពេញ៖ តារាសម្តែង កំពុងតែចាប់ផ្តើម មានប្រជាប្រិយភាព លេចធ្លោ ក្នុងសកម្មភាព មនុស្សធម៌ លោក អ៊ឹម ជីវ៉ា កាលពីយប់ ម្សិលមិញនេះ បានជួបរឿងស៊យធំមួយ ដោយលោកត្រូវ បានចោរលួច គាស់ទ្វារឡាន យកទ្រព្យសម្បត្តិ សរុបប្រមាណជាង ៣ពាន់ដុល្លារ នៅកោះពេជ្រ ខណៈដែលលោក បានចតឡាន នៅបរិវេណដី មុខសាលមហោ កោះពេជ្រ ។
ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះថា តារាសម្ដែង និងពិធីករ លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា កាលពីយប់មិញ ម៉ោងប្រហែលជា ៨៖៣០នាទី លោកបានជួប រឿងស៊យធំមួយ ដោយត្រូវបាត់បង់ ទ្រព្យសម្បត្តិ និងលុយមួយចំនួនធំ ខណៈដែលលោកចូលរួម ក្នុងកម្មវិធីមួយ នៅកោះពេជ្រ ហើយត្រូវបាន ចោរចូលលួច គាស់ទ្វារឡាន ។
តារាសម្តែង និងជាតារាចម្រៀង លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងទៀតថា «ចោរគាស់ទ្វារឡានខ្ញុំ បានលួចកាបូប ដោយនៅនោះ មានសម្ភារៈ មួយចំនួនដូចជា ខ្សែករផ្លាទីន៥ជី បន្តោងខ្សែក២ជី នាឡិកាដៃផ្លាទីន ចំនួន១គ្រឿង, នាឡិកាដៃម៉ាក ស្វីស១គ្រឿង , លុយដុល្លារ ៤៩០ដុល្លារ លុយខ្មែរជាង ៥០០,០០០រៀល, បាស្ព័រ , អត្តសញ្ញាណប័ណ្ណ, កាតធនាគារ និងសម្ភារៈ មួយចំនួនទៀត សរុបជាង ៣០០០ដុល្លារ ហើយសូម្បីតែ កាបូបតារាសម្តែង ជើងចាស់អ្នកគ្រូ ធន់ យុវណ្ណា ក៏បាត់ដែល សរុបទឹកប្រាក់ប្រមាណ ជាង១ពាន់ដុល្លារ ទៀតផង»។
លោក អ៊ឹម ជីវ៉ា បានប្រាប់ទៀតថា បើទោះជាយប់មិញ លោកបានជួបរឿងអាក្រក់ ត្រូវចោរគាស់ទ្វារឡាន ក៏ដោយ តែលោក មិនបានដាក់ពាក្យប្តឹង តាមផ្លូវច្បាប់ឡើយ តែលោកសុំស្នើរ ទៅដល់ចោរ(អ្នកលួច) យកលុយសម្ភារៈ ផ្សេងៗទៅចុះ តែលោកសុំវិញត្រឹមតែ ប៉ាស្ព័រ អត្តសញ្ញាណប័ណ្ណ និងកាតធនាគារវិញប៉ុណ្ណោះ ប្រសិនបើមានអ្នករើស បានសុំទាក់ទងមកលោក គឺលោកនឹងមាន ការផ្តល់ជារង្វាន់ ព្រោះវត្ថុពីរយ៉ាងនេះ សំខាន់ណាស់ សម្រាប់លោក ព្រោះនៅក្នុងពេលឆាប់ៗនេះ លោកត្រូវចេញទៅ ក្រៅប្រទេសផង ដូច្នោះលោក សុំអំពាវនាវ សុំឲ្យប្រគល់មកវិញ នូវរបស់ទាំង៣យ៉ាង ខាងលើនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!