ខាត់ សុឃីម បកស្រាយ រឿងផ្ទុះជម្លោះ ជាមួយម្ចាស់កំពង់ចម្លង បង្ហោះសារ និងរូបថត ផ្អើលលើហ្វេសប៊ុក!
កាលពីវេលារសៀល ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៥ ម្សិលមិញនេះ គណនីបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះសារ អមជាមួយរូបថតមួយចំនួន អំពីហេតុការណ៍ ដែលរូបនាង បានជួបដោយផ្ទាល់ និងមានការមិនពេញចិត្តជាខ្លាំង ហើយការបង្ហោះនេះផងដែរ ពិតជាបាន ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានការ ចែករំលែកច្រើន ដល់ទៅជាង ២០០០ Share ផងដែរ។
សារដែលនាង បានបង្ហោះ មានខ្លឹមសារទាំងស្រុងដូចនេះថា៖ «មានរឿងមួយ ខ្មុំមិនចង់អោយបងប្អូនដឹងទេ...តែគួរតែដឹង ព្រោះនេះជារឿងពិត កើតឡើង ចំពោះក្រុមខ្ញុំ ត្រូវមកសំដែង នៅកោះដាច់ហើយចេញចូលចេញចូល ចង់អស់ ប្រហែល ៨០សិបម៉ឺនហើយ ព្រោះឡានច្រើន ត្រូវពឹងលើកំពុងដរមួយនេះ តែគាត់អាងតែខ្ញុំ គ្មានជំរើស ថ្លៃឡាន 2.5 (តោន) របស់ខ្ញុំ គាត់ទារ 100$ ក្នុង1ជើង.... តើគាត់មើលមកពួកខ្ញុំ ជាសាច់ជ្រូក3ជាន់ចឹង មិត្តទាំងអស់គ្នា ខ្ញុំមិនរីសថាំទេ តែខ្ញុំទៅសំដែង នៅកោះដាច់នឹង ជាអ្នកស្រុកភូមិគាត់ដែរតើ? ម៉េចបានជាគាត់ ធ្វើឈ្លើយទៀត»។
នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ នេះ ក្រុមការងារ វេបសាយ Khmerload បានធ្វើការទំនាក់ទំនង តាមទូរសព្ទទៅកាន់ អ្នកនាង ខាត់ សុឃីម ដើម្បីសុំការស្រាយបំភ្លឺ ពាក់ព័ន្ធ នឹងករណីមួយនេះ។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ប្រាប់ Khmerload ថា គណនីហ្វេសប៊ុកនោះ (Sokhimkhat Pk) ពិតជារបស់អ្នកនាងមែន ហើយសារជាមួយរូបថតនោះ ក៏រូបនាង ជាអ្នកបង្ហោះពិតមែនដែរ។ «ចាស! ពិតមែនហើយអូន … បងទៅការគេនៅកោះដាច់» នេះបើតាមប្រាប់ឲ្យដឹង យ៉ាងដូច្នេះ។
អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យដឹងថា នៅទីនោះ មានកំពង់ចម្លង ៣កន្លែងដែរ តែដោយសារចង់រកទីតាំង ដែលជិត ទើបអ្នកនាង ជ្រើសរើសយក កំពង់ចម្លង ដែលធ្វើឲ្យកើតមាន រឿងក្តៅក្រហាយនោះ (កំពង់ចម្លង ព្រែករលៀប កោះដាច់ កោះឧកញ៉ាតី)។ មិននឹកស្មានដល់ថា ការសំរេចចិត្តរបស់គាត់ ក្លាយជាសាច់ជ្រូក ៣ជាន់ សំរាប់គេកាប់ស៊ីស្រស់ៗទៅវិញ ដោយរថយន្ត ទម្ងន់ ២តោនកន្លះ របស់គាត់ (ដឹកឆាក ៦ម៉ែត្រ) ត្រូវម្ចាស់ស្រីកំពង់ចម្លងនោះ ទារថ្លៃ ១០០ដុល្លារ ដាច់តែម្តង ដោយគ្មានការយោគយល់បន្តិចណាឡើយ ទោះជាសុំចុះថ្លៃខ្លះ យ៉ាងណាក៏មិនព្រមដែរ។ អ្នកនាងខាត់ សុឃីម បានបន្តរៀបរាប់ថា ប្រាក់ប៉ុណ្ណឹងអ្នកនាង មិនស្តាយទេ តែខឹងនឹងការមិនយោគយល់ ក្នុងនាមជាខ្មែរដូចគ្នា និងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ហើយទារតម្លៃថ្លៃហួសហេតុ រហូតដល់ថ្នាក់ ភ្ញៀវដែលគេឆ្លងទីនោះ ក៏គេនិយាយថាថ្លៃពេកដែរ។ «ពេលហ្នឹង បងខឹងពេកបងដើរចេញ ហើយបងប្រាប់គាត់ថា បងត្រូវតែថត ឲ្យគេឯងបានដឹង ព្រោះដូចជាជ្រុលហួសហេតុពេក… មើលមកខ្ញុំ ដូចជាសាច់ជ្រូក៣ជាន់ទៅហើយ» នេះបើតាមសម្តី ដែលប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
ក្រោយពីការជជែកមិនត្រូវគ្នា រហូតដល់ផ្អើលអស់ពូៗរត់ម៉ូតូឌុប ផងនោះ អ្នកនាង ខាត់ សុឃីម ក៏សំរេចចិត្ត បង្វែរទិសដៅ ទៅឆ្លងនៅ កំពង់ដរ ក្តីចាស់វិញ ប៉ុន្តែដោយមានការ ចូលនិយាយសំរួល របស់ប្តីអ្នកនាង ជាមួយម្ចាស់កំពង់ចម្លង ទើបឈានទៅដល់ ការចុះសល់ត្រឹម ៥០ដុល្លារ។ «បងក៏មិនច្បាស់ថាយ៉ាងម៉េចដែរ តែដឹងថាប្តីបង គាត់ចូលទៅនិយាយសំរួល ហើយក៏លឺថាចុះបាន៥០» នេះបើតាម ការបញ្ជាក់ដូចនេះ។
ជាចុងក្រោយ អ្នកនាង ខាត់ សុឃីម ក៏បានឆ្លងនៅ កំពង់ចម្លងដដែលនោះ ជាមួយនឹងក្រុមរបស់គាត់ មានគ្នា សរុប ៤០នាក់ រួមទាំងមានឡាន តូចៗមួយចំនួនដែរ ក្នុងតម្លៃមួយគ្រឿង ១៥ដុល្លារ ប៉ុន្តែមានតែឡាន២តោនកន្លះ មួយនេះប៉ុណ្ណោះ ដែលត្រូវម្ចាស់កំពង់ចម្លង (ព្រែករលៀប) ទារថ្លៃហួសហេតុ។ ទោះជាយ៉ាងណា តម្លៃប៉ុណ្ណេះ អ្នកនាង ខាត់ សុឃីម បានប្រាប់ថា នៅតែរៀងថ្លៃជាងគេដដែល ព្រោះនៅកន្លែងផ្សេងទៀត គេយកធូរថ្លៃជាងនេះ។
អ្នកនាងខាត់ សុឃីម បានសំណូមពរដល់ ដល់អ្នករកស៊ីទូទៅ ទាំងអស់ កុំឲ្យឡើងតម្លៃស្រេចតែតាមមាត់ មិនថារបរណាទេ ហើយគួរតែដាក់ផ្លាក កំណត់តំលៃឲ្យគេបានដឹងផង អាណិតខ្មែរដូចគ្នា។ អ្នកនាង ក៏សូមសំណូមពរ ដល់រាជរដ្ឋាភិបាល ជួយធ្វើស្ពាននៅទីនោះ ដើម្បីសំរួលដល់ការ ធ្វើដំណើរផងដែរ៕
តើប្រិយមិត្ត មានមតិយោបល់យ៉ាងណា ទៅវិញ ពាក់ព័ន្ធនឹងករណីនេះ? តើធ្លាប់ជួបប្រទះបទពិសោធន៍ ដូចជានាងដែរទេ?
ខាងក្រោមជារូបថត បង្ហោះលើហ្វេសប៊ុក របស់អ្នកនាង ខាត់ សុឃីម៖
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!