ទី រ៉ាណូ ហក់ឡើងខ្លាំង ក្នុង ឆ្នាំ២០១៥
ភ្នំពេញ៖ វត្តមាននៃការការបង្ហាញខ្លួន របស់តារាសម្តែងចង្កាស្រួចរាងសង្ហា លោក ទី រ៉ាណូ តាមរយៈការសម្តែងឈុតកាយវិការ ខារ៉ាអូខេឱ្យ បណ្តាផលិតកម្មតូច-ធំនៅក្នុងស្រុកក៏ដូចជាការថត ស្ព៉តពាណិជ្ជកម្មព្រមទាំងការថតរូបដាក់លើគ្របទស្សនាវដ្ដី ជាដើម ទើបបានធ្វើ មជ្ឈដ្ឋាន មហាជនទូទៅ បានដាក់ការចាប់អារម្មណ៍ ទៅលើតារាប្រុសរូបនេះ រហូតទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាច្រើន ។
ការបោះជំហានទៅមុខ ជាបណ្តើរៗជាមួយនឹងអាជីព ជាអ្នកសិល្បៈ នេះហើយ ទើបធ្វើឱ្យតារាសម្តែង ប្រុសរាងតូចស្តើងសម្បុរស្រអែម លោកទី រ៉ាណូ កំពុងតែ មានហាងឆេងសម្រាប់ទីផ្សារ ក្នុងស្រុកផងដែរ ។ ក្នុងអំឡុងចុងឆ្នាំ២០១៤ រហូតដល់ដើមឆ្នាំ២០១៥នេះ តារាសម្តែងរូបនេះ បាននឹង កំពុងបង្ហាញវត្តមានជាច្រើន តាមរយៈការលេចមុខសម្តែងឈុតកាយវិកាខារ៉ាអូខេ ,ខ្សែ រឿងភាគ និង អប់រំ ក៏ដូចជាលេចមុខ លើគម្របទស្សនាវដ្ដី ទាំងនៅ ក្នុងស្រុក និងក្រៅ ស្រុក។
តារាសម្តែងប្រុស មានដើមកំណើត ចេញមកពីខេត្តកណ្តាល លោក ទី រ៉ាណូ បាននិយាយ ប្រាប់គេហទំព័រLooking TODAY តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៥ថា «បន្ទាប់ពីចូលដល់ឆ្នាំថ្មី២០១៥នេះភ្លាម ខ្ញុំដូចជាមិនសូវទំនេរប៉ុន្មានដែរ ព្រោះមមាញឹក ចេញថតសម្តែង ឈុតកាយវិកាខារ៉ាអូខេ ឱ្យបណ្តាផលិតកម្មធំៗ មួយចំនួនមាន ដូចជា ហង្សមាស និង ផលិតកម្មភាពយន្ត មួយចំនួន ទៀត ផងដែរ។ ប៉ុន្តែបើទោះបីជាខ្ញុំ រវល់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែពេញចិត្តក្នុងការងារ ជាអ្នកសិល្បៈនេះដដែល» ។
លោក ទី រ៉ាណូ បានបញ្ជាក់ប្រាប់ពីជោគជ័យ នៃអាជីពសិល្បៈបច្ចុប្បន្ន ថា សម្រាប់១ ខែមុននេះ គឺលោកមានការរវល់ខ្លាំង ក្នុងការចេញ ថតសម្តែង ព្រមទាំងអាជីពរកស៊ី ផ្ទាល់ខ្លួន បន្ទាប់បន្សំហើយ ភាពជោគជ័យទាំងនេះ គឺដោយ សារភាពតស៊ូព្យាយាម អត់ធ្មត់ ទើបលោកមាន ឱកាសការងារ រហូតមកដល់ពេលនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!