លួចកាច់.ក ម៉ូតូមិនបាន សម្រេចត្រូវ ប្រជាពលរដ្ឋ ចាប់បានវាយឡើង សន្លប់ទើបប្រគល់ ឱ្យសមត្ថកិច្ច
ខេត្តកណ្តាល ៖ បុរសម្នាក់ក្នុង ចំណោមបក្សពួក២នាក់ បានត្រូវប្រជាពលរដ្ឋចាប់ បានវាយម្នាក់មួយដៃ ម្នាក់មួយជើង បណ្តាលឱ្យរបួសធ្ងន់ធ្ងរ និងសន្លប់ ទើបប្រគល់ឱ្យសមត្ថកិច្ចនគរបាល បន្ទាប់ពីធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋ តែមិនបានសម្រេច ដោយម្ចាស់ឃើញទាន់ស្រែកចោរៗ ទើបជនល្មើសទាំងពីរនាក់ រត់គេចខ្លួនទៅដល់ចំណុចមុខ វត្តចាស់ត្រូវប្រជាពលរដ្ឋដែល ដេញតាមចាប់ពីក្រោយចាប់បានម្នាក់រួច ហើយស្វាគមន៍ម្នាក់មួយដៃម្នាក់ មួយជើងបណ្តាលឱ្យរបួសធ្ងន់ធ្ងរ និងសន្លប់នៅកន្លែងកើតហេតុ ចំណែកចោរ ម្នាក់ទៀតរត់គេចខ្លួនបាត់ ស្រមោល។
ករណីនេះបានកើត ឡើងកាលពីម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២០ មីនា ២០១៥ នៅចំណុចផ្ទះឈ្មោះនៅ ណែម ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខ កំពូល ខេត្តកណ្ដាល ។ នគរបាលស្រុក មុខកំពូលបានឲ្យដឹងថា ជនល្មើសមានគ្នា២នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនម្នាក់មានឈ្មោះចាន់ វិបុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតរត់គេច ខ្លួនបាត់មិនស្គាល់ អត្តសញ្ញាណទេ ។
រីឯជនរងគ្រោះមានឈ្មោះនៅ ណែម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខ កំពូល ខេត្តកណ្តាល ។ រីឯវត្ថុតាងដកហូត រួមមានម៉ូតូធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ពាក់ស្លាកលេខភ្នំពេញ1AT.8889 កូនសោម៉ូតូ០១ និងទូរស័ព្ទចំនួន០១គ្រឿង ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ មីនា ២០១៥ ជនរងគ្រោះបានទុកម៉ូតូធុន C.125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ពាក់ស្លាកលេខភ្នំពេញ1AT.8889នៅមុខ ផ្ទះរបស់ខ្លួនដោយបានចាក់សោ.កត្រឹមត្រូវ រួចហើយជនរងគ្រោះក៏ដើរទៅផ្ទះឈ្មោះ នៅ ណាត ភេទស្រី ដែលនៅជាប់ផ្ទះ ក្នុងពេលនោះជនរងគ្រោះក៏ បានក្រឡេកឃើញជនល្មើស ម្នាក់អង្គុយលើម៉ូតូរបស់ខ្លួន ម៉ាកឌ្រីមពណ៌ខ្មៅ និងឃើញជនល្មើសម្នាក់ទៀត ដើរចូលទៅកាច់សោ.កម៉ូតូរួចហើយបញ្ឆេះ ។
ឃើញដូច្នោះជនរងគ្រោះ ក៏រត់មកកន្លែងកើតហេតុ បានទាញទ្វាររបងផ្ទះបិទ។ ភ្លាមៗនោះជនល្មើសបានជិះម៉ូតូ បុករបងទ្វារផ្ទះជនរងគ្រោះ ហើយបានប្រវាយ ប្រតប់ជាមួយជនរងគ្រោះ រួចក៏បានរត់ គេចខ្លួនចេញពីកន្លែងកើតហេតុ។ បន្ទាប់មកមានប្រជាពលរដ្ឋ ជាច្រើននាក់បាននាំគ្នាដេញចាប់ជនល្មើស បានម្នាក់នៅចំណុចមុខវត្តចាស់ ហើយបាននាំគ្នាព្រួតវាយម្នាក់មួយ ដៃមួយជើងបណ្ដាលឲ្យមាន របួសធ្ងន់សន្លប់នៅនឹងកន្លែងទើប ប្រគល់ឱ្យសមត្ថកិច្ច៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!