ទូរសេខ្សែភ្លើង ឆេះឃ្លាំងសិប្បកម្ម ផលិតទុយោជ័រ ក្បែរសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង រងការខូចខាត ជាង៥០%

 
 

ភ្នំពេញៈ នាវេលាម៉ោង ២នឹង៣០នាទី រៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៥ នេះមាន អគ្គិភ័យមួយ បានឆាបឆេះ ទីតាំងសិប្បកម្មផលិត ទុយោជ័រ ដ៏ធំមួយ ស្ថិតនៅក្បែរសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលអោយសម្ភារនឹង ទុយោក្នុងឃ្លាំង ត្រូវរងការ ខូចខាតជាង៥០ ភាគរយ ។

យោងតាមការរៀបរាប់របស់បុរស ជាកម្មករបម្រើការងារក្នុងទីតាំងសិប្បកម្មនេះ បានអោយដឹងថា មុនកើត មានអគ្គិភ័យគឺក្រុមកម្មករ បាននាំគ្នា តទុយោធុងហ្គាសដាក់ដាំបាយ នឹង ដាំទឹក ប៉ុន្តែពេលរៀបចំដាក់ដាំបាយ ស្រាប់តែរបូតបំពងទុយោចេញធុងហ្គាស ទើបបណ្តលអោយ កើតជា អណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោ សន្ធៅតែម្តង។ ភ្លាមៗនោះក្រុមកម្មករក៏ រត់ចេញក្រៅឃ្លាំងនឹង ស្រែករកការអន្តរាគមន៍ ពីកម្លាំងបង្កានឹង ពន្លត់អគ្គិភ័យ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ពេលឃើញមានអគ្គិភ័យឆេះឡើងបែបនេះ ក៏រាយការណ៍ ទៅអាជ្ញាធរ មូលដ្ឋានសុំអោយរថយន្ត ពន្លត់ អគ្គិភ័យចុះជួយបាញ់ពន្លត់ ។ ក្រោយទទួលបាន ដំណឹងភ្លាមលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងលោក ព្រហ្ម យ៉ន ប្រធានការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ដោយបញ្ជាអោយឡានទឹកចំនួន ៨គ្រឿងចុះដល់កន្លែង កើតហេតុ រួចតទុយោទឹក បាញ់ ជុំវិញឃ្លាំងកំពុងឆេះ នឹងសម្រុកបាញ់ចូល ពន្លត់អណ្តាតភ្លើងកំពុង ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេល ជិតមួយម៉ោង ទើប អាចទប់ស្កាត់ អណ្តាត ភ្លើង អោយរលត់សូន្យសុង ទៅវិញភ្លាមៗពុំមាន ការឆាប់ឆេះរាលដាល ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែក្នុង ហេតុការណ៍ អគ្គិភ័យខាងលើ ប្រើទឹកអស់តែ ៤ឡានប៉ុណ្តោះ ហើយបានបំផ្លាញ ទ្រព្យសម្បត្តិនឹង សម្ភារក្នុងឃ្លាំងប្រហែលជាង ៥០ ភាគរយ ។

ម្ចាស់ទីតាំងដែលរងនៅការឆាប់ឆេះមានឈ្មោះ តូ ម៉េង ភេទប្រុស អាយុជាង ៣០ ឆ្នាំ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម