ម្តាយដើរ រកកូនស្រី ប្រទះឃើញ តែសំលៀកបំពាក់ នៅស្ពាន ក្បាលរមាស

 
 

កំពត៖ នារីម្នាក់ បានយកខោអាវមួយថង់ រត់ចេញពីផ្ទះ មិនដឹងទៅទីណា កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥ លុះដល់ម្តាយដើររកនៅព្រឹកព្រលឹម ថ្ងៃទី២២នេះ ប្រទះឃើញ តែកញ្ចប់ខោអាវ ពីរទៅបីកំប្លេប៉ុណ្ណោះទុកចោលនៅមាត់ស្ពានក្បាលរមាស លើកំណាត់ផ្លូវជាតិ លេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិ ក្បាលរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

តាមក្រុមគ្រួសារ របស់ជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នារីរងគ្រោះ ឈ្មោះហ៊ួន ង៉ែត អាយុ២៦ឆ្នាំ មានប្តីកំពុង ធ្វើការនៅ ឯរាជធានីភ្នំពេញ មានទីលំនៅភូមិ កំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលឲ្រដឹងទៀតថា រហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ ហើយម្តាយ និង ក្រុមគ្រួសារកំពុងតែ រុករកបន្ត ទៀត។ ប៉ុន្តែតាមប្រភពមួយចំនួន បានសន្និដ្ឋានថា ប្រហែលលោតទឹកស្ពាន ខាងលើ ធ្វើអត្តឃាដច្រើនជាង។

នារីរងគ្រោះរត់ចេញពីផ្ទះ ពាក់អាវសដៃខ្លី,ខោខ្មៅជើងវែង,សក់ត្រឹមស្មា និងសម្បុរខ្មៅស្រអែម។

គួរបញ្ជាក់ថា ស្ពានក្បាលរមាសមួយនេះ កន្លងមកមានករណីលោតទឹកសម្លាប់ខ្លួនប៉ុន្មានដងហើយ អ្នកដែល លោតគឺគ្មានមួយណា គេចរួចពីការស្លាប់បានទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម