សមត្ថកិច្ច តាមចាប់ជនដៃ ដល់ដែលកាប់ ប្រហារយុវជនម្នាក់ ជិតដាច់កនៅមុខ ក្រសួងការងារ

 
 

ភ្នំពេញ : ស្នងការរងនគរបាល និងជាប្រធានការិយាក័យកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ លោកឧត្តម សេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់នៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥នេះថា ជនដៃដល់ ដែលបានកាប់ ប្រហារយុវជនម្នាក់ ដោយដាវស៊ាំ ម៉ូរៃ ជិតដាច់ក រហូតដល់ស្លាប់ នៅមុខក្រសួងការងារ តាម បណ្តោយផ្លូវ សហព័ន្ឋ រុស្សុី កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានចាប់ខ្លួនហើយ ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យ ដែកត្រូវចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៥ កន្លងទៅ នៅទឹកដី ខណ្ឌប្ញស្សីកែវនោះ ឈ្មោះ សុខ ឈួន អាយុជាង២០ឆ្នាំ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានអោយដឹង ថា ក្រោយពីមានអំពើឃាត កម្មកាប់សម្លាប់គ្នា ដ៏សាហាវ បែបនេះ កើតឡើងនៅ កណ្តាលក្រុង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាល ខណ្ឌទួលគោក បានបើកការ ស្រាវជ្រាវតាមជំនាញ របស់ ខ្លួនយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់ ជនដៃដល់រូបនេះតែម្តង ។

តាមមន្ត្រីនគរបាលដដែល លួចបង្ហើបថា ជនរងគ្រោះ ក៏ជាសមាសភាពមិនល្អផង ដែរ ពោលក្រោយ ការស្រាវ ជ្រាវសាវតា គឺជននេះពាក់ ព័ន្ធ បទល្មើសមួយចំនួន នាពេលកន្លងទៅ ។ សម្រាប់ជនសង្ស័យ រូបនេះ ត្រូវបាន សមត្ថកិច្ចឃុំខ្លួន នៅស្នងការដ្ឋាន នគរបាល រាជធានី ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់ ហើយសមត្ថកិច្ច បាននិងកំពុង តាមចាប់ខ្លួនជនសង្ស័យ ផ្សេងទៀត ដែលអាចជាប់ ពាក់ព័ន្ឋទៅនឹង ករណីឃាតកម្មមួយនេះ ។

សម្រាប់ករណីឃាតកម្មមួយនេះ សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះអាយុ១៩ឆ្នាំ ឈ្មោះ លីអាពូម៉ា ជនជាតិឥស្លាម ស្នាក់នៅភូមិខ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ជាកម្មកររោងចក្រ និង ជាប្រភេទក្មេងស្ទាវ បានជិះម៉ូតូជាមួយ សាច់ញាតិរបស់ខ្លួន ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣  ពាក់ស្លាក លេខ ភ្នំពេញ 1BR-8540 ក្នុងទិសដៅពី កើតទៅលិច ដោយជនរងគ្រោះ ជិះពីក្រោយ ស្រាប់តែពេល ជិះដល់មុខ សភាពាណិជ្ជកម្ម ក៏លេចមុខជនបង្ក ជិះម៉ូតូពីក្រោយកាប់ នឹងដាវបណ្ដាល ឱ្យជនរងគ្រោះធ្លាក់ ពីលើម៉ូតូស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុតែម្ដង ។

សមត្ថកិច្ចបន្តទៀតថា ក្រោយកាប់ប្រហាររួចជនបង្ក បានបើកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព។ រីឯ សមត្ថកិច្ចបាន ហៅសាច់ញាតិ ជន រងគ្រោះ ឈ្មោះម៉ាត់ សាហ្វីអ៉ី អាយុ២១ឆ្នាំ ស្នាក់នៅភូមិ ស្រុកជាមួយគ្នា ដែលជាឌុបយក ទៅសួរនាំ ដើម្បីចង់ដឹង ពីដំណើររឿង តាមចាប់ ជនបង្ក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ 





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម