នគរបាលខណ្ឌទួលគោក បង្ក្រាប ករណីឆក់ ទូរស័ព្ទសិស្សសាលា ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់
ភ្នំពេញ៖ នគរបាលខណ្ឌទូលគោក បានបង្ក្រាប និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ក្នុងករណី ឆក់ទូរស័ព្ទដៃ សិស្សសាលា កាលពីម៉ោង ប្រមាណ ២៖៤៥នាទី រសៀល ថ្ងៃទី២១-០៣-២០១៥ នៅចំណុចមុខវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹង សាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក ដារ័ត្ន ហៅ អក ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ សង្កាត់ស្ទឹងមនជ័យ ខណ្ឌមានជ័យ បានឆក់ ទូរស័ព្ទ១គ្រឿង ម៉ាក samsung Galaxy note ពណ៌ខ្មៅ របស់ជនរងគ្រោះ មានឈ្មោះ ប៉ែន ហ្សូលី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យសាមគ្គី ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរកាន់ទូរស័ព្ទ ខណ:ពេលទិញទឹកញុំា ស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាក Honha C125 ព៍ណខ្មៅ មកឈប់ក្បែរ ជនសង្ស័យម្នាក់បាន ចុះឆក់ទូរស័ព្ទពីដៃ ពេលនោះជនរងគ្រោះស្រែក ជនសង្ស័យ បានព្យាយាម ជិះម៉ូតូ គេចខ្លួន បានធ្លាក់អ្នកជិះក្រោយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាង បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!