សមាជិកក្រុមតន្ត្រីម្នាក់ត្រូវ ជនទំនើងវាយបែកក្បាល ព្រោះខឹងមិនលេងបទញាក់ឲ្យរាំ
ខេត្តកណ្តាល ៖ ភ្ញៀវទំនើងម្នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួនក្រោយពី ធ្វើសកម្មភាពអុកឡុក ក្នុង ពិធីឡើងគេហដ្ឋាន ថ្មីរបស់អ្នក ភូមិ បង្កចលាចល ក្នុងពិធីដោយយក ខ្សែក្រវាត់វាយ បែកក្បាលសមាជិក ក្រុមតន្ត្រីឱ្យរង របួសធ្ងន់ម្នាក់ ព្រោះតែខឹងក្រុមតន្ត្រី មិនលេង បទញាក់ឲ្យរាំ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី២០ មីនា ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី មុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនទំនើងដែលត្រូវបាន ឃាត់ខ្លួនឈ្មោះ ថៅ ប៊ុនណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុង ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ។ ចំណែកជនរងគ្រោះ ជាសមាជិក វង់តន្ត្រីសម័យ មានឈ្មោះ ស្រ៊ា ដែន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ រងរបួសបែកក្បាល ចំនួន២កន្លែងដេរ ១០ ថ្នេរ និងកំពុងដេក សម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ ប្រតិប ស្រុកកោះធំ ។
លោកអធិការបានបន្តថា មុនពេលកើតហេតុនៅផ្ទះរបស់ឈ្មោះប៉េង ថូ ភេទប្រុស អាយុ៤៥ឆ្នាំ មានរៀប ចំពីធីឡើងគេហដ្ឋានថ្មី ដោយបាន ជួលក្រុមតន្ត្រីសម័យ ទៅច្រៀងកំដរភ្ញៀវ ក្នុងកម្មវិធី ។ ពីធីឡើងផ្ទះថ្មីនេះដែរ ក៏មានវត្តមានជនដៃ ដល់ចូលរួមជាភ្ញៀវ កិត្តិយសផងដែរ ។ បន្ទាប់ពីភ្ញៀវ ពិសាភោជនីអាហារ និងផឹកស្រាស្រវឹងស្រឿងៗ រួចមកក៏មានភ្ញៀវ ជាច្រើនឡើងរាំលេង កំសាន្តរួមជាមួយ ជនដៃដល់ផង ដែរ ពេលកំពុងរាំ លេងកំសាន្តនោះ មានភ្ញៀវជាក្រុមក្មេងស្ទាវ រកឈ្លោះប្រកែកគ្នា ដោយសាររាំ បទញាក់ជាន់ជើង គ្នាទៅវិញទៅមក ។
លោកអធិការបានបញ្ជាក់ទៀតថា ឃើញសភាពការណ៍មិនសូវស្រួលម្ចាស់កម្មវិធី ក៏បានប្រាប់ទៅកាន់ ក្រុមតន្ត្រីសម័យកុំ ឲ្យលេងភ្លេង ច្រៀង បទញាក់បន្តទៀត ព្រោះខ្លាចមានរឿង បង្កចលាចលក្នុងកម្មវិធី ។ នៅគ្រាដែលក្រុមតន្ត្រី សម័យច្រៀងបទ រាំវង់បាន២បទ ជនដៃ ដល់ក៏បាន សំណូមពរឲ្យ ច្រៀងបទញាក់ តែដោយសារ មានការហាមឃាត់ ពីម្ចាស់កម្មវិធី ក្រុមតន្ត្រីសម័យ មិនបានច្រៀងតាម សំណូមពរ នោះទេ ទើបធ្វើឲ្យជនដៃ ដល់កើតក្តីក្តៅ ក្រហាយទាញ យកខ្សែក្រវាត់ពីចង្កេះ វាយប្រហារទៅ លើសមាជិកក្រុមតន្ត្រី សម័យម្នាក់ឈ្មោះ ស្រ៊ា ដែន បណ្តាលឲ្យរងរបួស បែកក្បាលឈាមហូរ ស្រោចខ្លួន ព្រោះតែខឹងមិន លេងបទញាក់ តាមការសុំរបស់ខ្លួន។
ជនសង្ស័យត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនភ្លាមៗ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តកណ្តាល ចាត់ការបន្ត តាមច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!