បែកធ្លាយ វីដេអូ MV បទថ្មី «កាហ្វេ ១៥០០» របស់ ពេជ្រ សោភា លើហ្វេសប៊ុក? (មានវីដេអូ)
ស្តាប់កំសាន្តចុងសប្តាហ៍៖ បទចម្រៀងថ្មីមួយ របស់ផលិតកម្មរស្មីហង្សមាស ដែលមានចំនងជើងថា «កាហ្វេ ១៥០០» ដែលប្រិយមិត្តធ្លាប់បាន ស្តាប់លឺម្តងរួចមក ហើយ ដោយសារ តារាចម្រៀង ពេជ្រ សោភា បានលើកបទនេះ មកច្រៀងផងនិងរាំផង ក្នុងថ្ងៃរៀបមង្គលការខ្លួនឯង ធ្វើឲ្យមានការចាប់អារម្មណ៍ ពេញបណ្តាញសង្គមហ្វេសប៊ុក តែម្តង។
ប៉ុន្តែថ្មីៗនេះ ស្រាប់តែវីដេអូចម្រៀង នៃបទនេះ ត្រូវគេបង្ហោះចែកចាយ ល្បីពេញ បណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងវីដេអូ ឃើញមានការចូលរួមសំដែង ពីតារាកំប្លែងល្បីៗ ដូចជា នាយ ក្រឹម តាចេក ផងនោះ។
គួរបញ្ជាក់ដែរថា បើតាម វីដេអូចម្រៀង ឲ្យដឹងថា បទចម្រៀងបទនេះ មាននៅក្នុង ស៊ីដីវ៉ុលថ្មី ៥២៧ ដែលនិពន្ធបទភ្លេងថ្មីដោយ លោក ដេវីត និង និពន្ធទំនុកច្រៀង ដោយអ្នកនាង ពេជ្រ សោភា។ តែទោះបីជាយ៉ាងណា មិនទាន់ដឹងថា វីដេអូបទនេះ ជាវីដេអូផ្លូវការ ឬយ៉ាងណានោះទេ ព្រោះបើ តាមប្រភពវីដេអូ បានសរសេរលើហ្វេសប៊ុកថា ជាការថតបានពីការផ្សាយ សាកល្បងក្នុងកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍រស្មី ហង្សមាស HDTV ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូចម្រៀង មានទីតាំងថត នៅកន្លែងលក់កាហ្វេចល័ត ដ៏ល្បីមួយ ក្នុងរាជធានីភ្នំពេញ ឈ្មោះ Cafe4U ដែល វេបសាយ ខ្មែរឡូត ធ្លាប់ចុះទៅថត និងសម្ភាសន៍ជាមួយម្ចាស់ហាង ផងដែរ៕
មកទស្សនាវីដេអូបទ ចម្រៀងខាងក្រោមនេះ៖
ខាងក្រោមនេះវិញ ជាឈុតក្រៅឆាកខ្លីមួយ ដកស្រង់ពី ទំព័រហ្វេសប៊ុក Cafe4U ៖
ប្រភព ហ្វេសប៊ុក
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!