រឿងរ៉ាវដ៏កំសត់ របស់ ចាន់ កេសី បេក្ខ​នារី​ ឈាន​ដល់​ វ​​គ្គ​ចុង​ក្រោយ កម្មវិធី «កំពូល​ តារា​បង្ហាញ​ ម៉ូដ​កម្ពុជា»

 
 

ភ្នំពេញ៖ បេក្ខនារី របស់កម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» ឬ Cambodia Next top Model នៅសល់តែបីរូប ប៉ុណ្ណោះ គឺតារាបង្ហាញម៉ូដអាជីព កញ្ញា ចាន់ កេសី ពីធីការិនីអាជីព កញ្ញា ដាលីស និងអតីតអ្នក ធ្វើការ ក្នុងភោជនីយ ដ្ឋាន កញ្ញា គង់ ការ ។ បេក្ខភាពទាំង បីរូបចុងក្រោយ នេះ ត្រូវបានទស្សនិក ជនឃើញថា ពិតជាមាន សមត្ថភាព អស្ចារ្យ លើសគេទើប ពួកនាងអាច ឈរជើង ដល់វគ្គចុងក្រោយ ។

ក្នុងចំណោមបេក្ខនារីទាំងបីរូបខាងលើ មានបេក្ខនារីម្នាក់ ត្រូវបានគេដឹងថា មានកម្រិតជីវភាព លំបាក លំបិនជាងគេ គឺ កញ្ញា កេសី ឬ ស្រីម៉ៅ ជាអ្នកបង្ហាញ ម៉ូដអាជីព ក្នុងក្រុម Cambodia Super Model ។ ប៉ុន្តែនាង មិនសូវចេញ មុខច្រើន ឡើយ ព្រោះនាង មិនសូវត្រូវ ប៉ាន់ដូចគេ ។

ក្រឡេកមើលពីប្រវត្តិ នាងកេសី ប្រៀបបាននឹងរឿងគេនិយាយ ពីនារីរូបអាក្រក់ម្នាក់ ចង់ក្លាយ ជាផ្កាយ លើមេឃ ព្រោះ នាង ជានារីក្រីក្រ ដែលឪពុកម្ដាយ មានមុខរបរធ្វើ ធ្យូងលក់ អាចនិយាយ បានថា ថៅកែធ្យូង និង មានជីវិភាព យ៉ាប់យ៉ឺន រកស៊ីចឹញ្ចឹមក្រពះ ដើម្បីឲ្យ ស់មួយថ្ងៃៗ ប៉ុណ្ណោះ ។
 
ប្រភពពីមិត្តភក្ដិ របស់កេសី កាលនៅវិទ្យាល័យ បាននិយាយថា កេសី សូម្បីតែកង់ជិះ មួយគ្រឿង ក៏គ្មានដែរ ពេលទៅ រៀនម្ដងៗ តែងតែអាស្រ័យកង់ ជាមួយមិត្តភក្តិ។ នាងមាន និស្ស័យជា អ្នកសិល្បៈ តាំងពីតូច តែនាង ត្រូវបានគេសើច ចំអកថា មិន ប្រមាណខ្លួន តាំងពីតូច ព្រោះរូបរា ងខ្មៅក្រញេះៗ ចង់ក្លាយជាតារា ។
 
តែ កេសី ពិតជាមនុស្សម្នាក់ ព្យាយាមតស៊ូបំផុត នាងបានរសាត់អណ្តែតមកទីក្រុង ទោះបីជា ពីមុន មិនស្គាល់ ថាជា អ្វីក៏ដោយ? តែនាងហ៊ានមក រស់នៅម្នាក់ឯង ដើម្បីសម្រេច ក្ដីប្រាថ្នា តាំងពី តូចមួយនេះ ។
 
ត្រឡប់ចូលមកក្នុងកម្មវិធី«កំពូលតារាបង្ហាញម៉ូដកម្ពុជា» វិញ កេសី ត្រូវបានគេរិះគន់ និងសរសើ រព្រមគ្នា ព្រោះនាង ហ៊ានបង្ហាញ ហ៊ានថា ហ៊ានធ្វើ និង ពូកែចងចាំ គ្រប់ការបង្ហាត់ បង្រៀនពី គ្រូៗគ្រប់វគ្គ ។ តែចំណុច ដែលគេរិះគន់ គឺ នាងជា តារាបង្ហាញម៉ូដ តែរូបភាព ថតមិនសូវស្អាត ប្រៀបដូច ជាអ្នកដែល មិនទាន់ប្រឡូកក្នុងវិស័យរូប ថតនេះ ។ កេសី គួរតែមាន អ្វីពិសេសៗ ជាងនេះ បន្ថែមទៀត ដើម្បីបង្ហាញ ទស្សនិកជនថា នាងជាអ្នកអាជីព មិនមែន ក្មេងទើបតែចូល ថតបង្ហាញម៉ូដ កាលពីម្សិល មិញនោះទេ ។

យ៉ាងណាក្ដី កេសី ក៏បានមកដល់វគ្គចុងក្រោយ ដែលឈានទៅដណ្ដើមលុយ១ម៉ឺនដុល្លារ ពីកម្មវិធី ដើម្បីយក លុយជួយ គ្រួសារនាង ដែលកំពុងតែលំបាកនេះ ។ គេមិនទាន់ ដឹងទេថា នាងអាចដណ្ដើម បានជ័យជំនះ ឬក៏អត់ ខណៈដែលគូ ប្រជែងនាង សុទ្ធតែខ្លាំងៗមិនធម្មតា ។ តែនៅថ្ងៃ សុក្រទី២៧ ខាងមុខនេះ កម្មវិធី នឹងមានការផ្សាយផ្ទាល់ ហើយក៏ជា វគ្គចុងក្រោយបំផុត សម្រាប់ បេក្ខនារីទាំងបី បង្ហាញសមត្ថភាព ឲ្យមហាជន បានទស្សនា៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម